ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ស្ថានភាពការងាររបស់អ្នកនៅក្នុងពេលនេះមានភាពរអាក់ រអួលបន្តិច ដែលវានឹងអាចបង្អាក់លោកអ្នកអោយស្ថិតនៅឆ្ងាយពីគោលដៅដែលអ្នកប៉ង ប្រាថ្នា ហេតុនេះសូមកុំទាន់ចំនាយពេលវេលា ឬដើមទុនច្រើននៅពេលនេះ។ បើទោះបីជា ស្ថានភាពលំបាក់បន្តិចក្តី លោកអ្នកអាចស្នើសុំជំនួយពីមនុស្សដែលនៅក្បែរខ្លួនបាន ដូច្នេះ សូមកុំមានភាពតានតឹងច្រើននាំតែរំខានចិត្ត។ ប្រការដែលអ្នកត្រូវប្រុងប្រយ័ត្នបំផុត គឺការ ប្រើប្រាស់លុយកាក់ ពីព្រោះអ្នកនឹងអាចធ្វើអោយមានការខាតបង់ច្រើន។ ក្រៅពីនេះ ប្រហែលជាអ្នកគួរតែប្រយ័ត្នសភាពតានតឹង ឬជម្លោះដែលអាចកើតឡើងរវាងមនុស្សដែល ដែលស្គាល់នាពេលនេះ ហេតុនេះសូមអត់ធ្មត់នឹងអនុគ្រោះដើម្បីរក្សាទំនាក់ទំនង។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុត សម្រាប់ការសហការ និងកិច្ចការងារជាក្រុម ដូច្នេះសូមប្រឹងប្រែងទាញយកផលប្រយោជន៍ ពីទំនាក់ទំនងល្អនាពេលនេះ។ ក្នុងនោះ អ្នកគួរគ្រប់គ្រងបែងចែកពេលវេលាសម្រាប់ការងារ ជាច្រើនរបស់អ្នក ពីព្រោះបើមិនដូច្នោះអ្នកមិននឹងជួបភាពកកកុញទំហំការងារច្រើន។ ក្រៅពីនេះ បរិស្ថានជុំវិញរបស់អ្នកមានសភាពល្អប្រសើរ ដូច្នេះអ្វីៗនឹងអាចធ្វើទៅបានដោយ រលូន។ ក្នុងនោះ បើទោះបីជានៅពេលព្រឹកអ្នកមិនអាចមើលឃើញពីគោលដៅ ឬទិន្នផល ដែលអ្នកនឹងទទួលបានយ៉ាងណាក្តី សូមកុំមានការព្រួយបារម្ភ ពីព្រោះអ្នកនឹងអាចសម្រេច ការងារ ឬចាប់ផ្តើមអនុវត្តការងាររបស់អ្នកបានដោយសេរីនៅលើផ្លូវរបស់អ្នក។ ដោយឡែក សូមព្យាយាមចាត់ចែងពេលវេលាសម្រាប់កិច្ចការងារ និងសុខសុវត្ថិភាពផ្ទាល់ខ្លួន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលល្អប្រសើរសម្រាប់ការ បណ្តាក់ទុន និងការងារជាក្រុម។ ក្នុងនោះអ្នកក៏អាចនឹងជួបស្ថានភាពរអាក់រអួលខ្លះក្នុង ដំណើរការងារ ប៉ុន្តែភាពរំខាននេះមានលទ្ធភាពត្រឹមតែរំខានអារម្មណ៍របស់អ្នកខ្លះប៉ុណ្ណោះ មិនអាចបង្អាក់ទៅដល់ទិន្នផល និងគោលដៅជាទូទៅរបស់អ្នកនោះទេ។ ប្រការសំខាន់នៅ ពេលនេះ គឺអ្នកមិនអាចមើលស្រាលស្ថានការណ៍នានាបានទេ ពិនិត្យ វាយតម្លៃអោយបាន ម៉ត់ចត់។ ក្នុងនោះដែរ សូមកុំធ្វើការប្រថុយប្រថាន ពីព្រោះភាពប្រថុយប្រថាននឹងអាចនាំ ផលល្អប្រសើរណាមួយសោះឡើយ។ ដោយឡែក ប្រហែលជាអ្នកមិនគួរធ្វើទំនាក់ទំនងជិត ស្និទ្ធរបស់ដល់ថ្នាក់ចែករំលែកពត៌មានសំខាន់នៃការងាររបស់អ្នកនោះទេ ធ្វើយ៉ាងណា ជៀសវាងអោយបាន។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អប្រសើរ បំផុតសម្រាប់លោកអ្នកដែលបំពេញការងារផ្នែកចលន និងអចលនទ្រព្យ។ អ្នកនឹងអាចធ្វើ ការផ្តោះប្តូរ ទទួលបានការជឿជាក់ និងប្រាក់ចំណេញច្រើន ដូច្នេះសូមធ្វើយ៉ាងណាកុំអោយ ខកខានឳកាស។ ក្នុងនោះ ប្រសិនបើលោកអ្នកជាអាជីវករនឹងទទួលបានប្រាក់ចំណេញ និងអតិថិជនល្អៗ។ ប៉ុន្តែការតម្រូវស្ថានភាពអាជីវកម្ម ដូចជាការធ្វើពាណិជ្ជកម្ម ការបង្កើន កិច្ចទំនាក់ទំនង និងការកែលម្អការតុបតែងខ្លួនក៏ទាមទារជាចាំបាច់ផងដែរ។ ក្រៅពីនេះ លោកអ្នកអាចធ្វើការដោះស្រាយបញ្ហានានាបានដោយងាយស្រួលណាស់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលល្អប្រសើរសម្រាប់ការចាកចេញពី ការងារចាស់ ឬទីកន្លែងចាស់នោះទេ ពីព្រោះស្ថានភាពហិរញ្ញវត្ថុនឹងមានការប៉ះពាល់ធ្ងន់ធ្ងរ ដូច្នេះសូមរក្សាស្ថានភាពនានាអោយនៅក្នុងសភាពដដែលសិន។ លើសពីនេះ សូមមានការ អត់ធ្មត់ចំពោះការមើលស្រាល ឬការមើលបំណាំនានាពីមនុស្សនៅក្បែរខ្លួន ពីព្រោះថ្ងៃនេះ មិនមែនជាពេលទាមទាររកខុសត្រូវនោះទេ។ លើសពីនេះ ប្រហែលជាអ្នកគួររក្សាគម្លាតពី មនុស្សឆ្នាំជូត ធ្វើយ៉ាងណាកុំផ្តោះប្តូរពត៌មានចំាបាច់ ពីព្រោះទំនុកចិត្តនៅពេលនេះមានការ ធ្លាក់ចុះ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនានារបស់អ្នកមានដំណើរការ ល្អណាស់។ លោកអ្នកក៏អាចចាប់ផ្តើមកិច្ចការងារ ឬរៀបចំគម្រោងសម្រាប់អាជីពនាពេល អនាគតផងដែរ ដូច្នេះសូមធ្វើយ៉ាងណាកុំអោយខកខានឳកាសល្អនៅពេលនេះ។ លើសពី នេះ ប្រហែលដំណើរបេសកកម្មការងារផ្លូវឆ្ងាយអាចនឹងកើតឡើង ដូច្នេះសូមត្រៀម លក្ខណៈអោយបានគ្រប់ជ្រុងជ្រោយ។ ស្របពេលនឹងដំណើរការល្អនៅពេលនេះ អ្នកក៏អាច បាត់បង់ឳកាសក្នុងការបំពេញការងារច្រើន ដូច្នេះប្រហែលជាអ្នកមិនគួរចំណាយពេល វេលាលើកិច្ចការដែលមិនចាំបាច់នោះទេ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់អាជីពទាំងឡាយនឹងទទួលបានភាពជោគ ជ័យ ការគាំទ្រ និងស្ថេរភាពរឹងមាំណាស់ក្នុងពេលនេះ។ អាជីវកររំពឹងថាទទួលបានអតិថិជន ល្អ និងប្រាក់ចំនេញនឹងកើនឡើងទ្វេរដង។ លោកអ្នកគ្រាន់តែត្រូវធ្វើកិច្ចការទាំងអស់ទៅ តាមគម្រោងដែលបានរៀបចំ។ លើសពីនេះ ក៏ត្រូវត្រៀមសម្រាប់រាល់ភាពប្រែប្រួលដែលនឹង កើតឡើងផងដែរ។ ក្រៅពីនេះសម្រាប់ទំនាក់ទំនងនានា អាចនឹងមិនសូវសមតាមបំណង របស់អ្នកទេ ពីព្រោះអ្នកមិនអាចទប់ស្កាត់អារម្មណ៍អវិជ្ជមានមួយចំនួនបានទេ ដូច្នេះក្នុង កាលទេសខ្លះគួរតែមិនចាំបាច់ត្រូវយកចិត្តទុកដាក់ពេលទេ។ អ្វីៗនឹងអាចដោះស្រាយបាន ទៅតាមពេលវេលា។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីរបស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើសកម្មភាព ទេ ដូច្នេះការពន្យាពេលចំពោះរឿងសំខាន់ជារឿងល្អប្រសើរ។ ធ្វើយ៉ាងណារំកិលការងារ នេះរហូតដល់ពេលវេលាដែលសមប្រកប។ ចូរធ្វើកិច្ចការសាម័ញ្ញ ដែលមិនតម្រូវឲ្យមានវិធី សាស្រ្តទទួលខុសត្រូវ។ សម្រាប់លុយកាក់ បញ្ហាហិរញ្ញវត្ថុគួរកុចាយវាយច្រើន សូមសន្សំសំ ចៃសិន ពីព្រោះកំរិតហិរញ្ញវត្ថុទាប គំរាមកំហែងដល់ការអនុវត្តអាជីវកម្មដែលមានប្រសិទ្ធ ភាព។ ស្វែងរកឳកាសដើម្បីវិនិយោគ ឬធ្វើកិច្ចការទាំងឡាយណាដែលសក្តិសមនឹងអ្នក។ ផ្ទុយពីភាពអវិជ្ជមាននេះ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីដោះស្រាយជម្លោះ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សម្រាប់លោកអ្នកជាអាជីវករនឹងអាចទទួលបាន ប្រាក់ចំណេញច្រើនក្នុងថ្ងៃនេះ។ ចំនែកការទទួលស្គាល់ និងការគាំទ្រក៏មានច្រើនផងដែរ ដូច្នេះអ្វីដែលអ្នកគួរតែធ្វើបន្ត គឺសូមរក្សាពាក្យសំដី កាយវិការ និងធ្វើយ៉ាងណាកុំប្រថុយ ប្រថាន ឬបង្ហាញភាពទន់ខ្សោយជាដាច់ខាត។ ដោយឡែក សម្រាប់ការសុំជំនួយគឺមិនអាច ធ្វើបានសោះក្នុងថ្ងៃនេះ ដូច្នេះចូរខិតខំប្រឹងប្រែងអនុវត្តការងារក្រោមបន្ទុកដោយខ្លួនឯង។ អ្វីដែលសំខាន់ សូមមានការអត់ធ្មត់ ហើយក៏អនុគ្រោះឲ្យបានច្រើនទើបល្អ។ យកចិត្តទុកដាក់ បន្ថែមទៅលើវិធីសាស្រ្តធ្វើទំនាក់ទំនង។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តណែនាំឲ្យលោកអ្នកយកចិត្តទុកដាក់ចំពោះ ពត៌មានដែលទាក់ទងនឹងបញ្ហាផ្លូវការ។ ប្រហែលជាលោកអ្នកអាចមានគ្រោះ នៃការបាត់ បង់ពត៌មានលម្អិតសំខាន់មួយចំនួននៅកន្លែងធ្វើការ។ ដូច្នេះសូមប្រុងប្រយ័ត្ន ពិនិត្យពិច័យ ឲ្យបានច្រើន រក្សាការសំខាន់ និងកុំងាយជឿជាក់មនុស្សដែលអ្នកទើបស្គាល់។ លើសពីនេះ សូមគ្រប់គ្រងចិត្ត ធ្វើយ៉ាងណាកុំលាយឡំបញ្ហាចូលគ្នា។ ទន្ទឹមនឹងនេះ សូមកំណត់កិច្ច ទំនាក់ទំនងឲ្យស្ថិតនៅក្នុងរង្វង់តូចចង្អៀត ហើយបើអាចធ្វើបានកុំចូលទៅពាក់ព័ន្ធនឹងការ ពិភាក្សា ដែលតម្រូវឲ្យមានការសម្រេចចិត្ត។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមចំណាយពេលវេលាសម្រាប់ធ្វើកិច្ចការជា មួយនឹងឯកសារ ឬផ្តោតលើការសរសេរឯកសារ និងរបាយការណ៍នានា។ សូមសាកល្បងធ្វើ ការងារឲ្យបានតូចល្មមដែលអាចធ្វើទៅបានជាមួយមិត្តរួមការងារ ក៏ដូចជាអតិថិជន ពីព្រោះ ជម្លោះអាចនឹងកើតឡើងទៅបាន។ ក្នុងពេលនេះសូមកុំបង្ហាញភាពនឿយហត់ ឬការខកចិត្ត ជាមួយនឹងលទ្ធផលការងារ ពីព្រោះនៅក្នុងអំឡុងពេលបំពេញការងារស្ថានភាពអាចនឹង ផ្លាស់ប្តូរទៅរកភាពល្អប្រសើរឡើងវិញ។ ក្រៅពីនេះ លោកអ្នកអាចមានភាពស្មុគ្រស្មាញខ្លះ ក្នុងការធ្វើទំនាក់ទំនង ដូច្នេះសូមពិនិត្យឥរិយាបទរបស់ខ្លួន។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកនឹងអាច ដោះស្រាយបញ្ហាទាំងឡាយបានយ៉ាងឆាប់រហ័ស និងល្អប្រសើរ។ លោកអ្នកអាចធ្វើអ្វីៗទៅ តាមបំណងប្រាថ្នាបាន ដូច្នេះសូមកុំមានការអាក់អន់ និងភ័យខ្លាចចំពោះស្ថានភាពដែល អ្នកបានឃើញ។ ក្នុងនោះប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ឬកែប្រែគម្រោងផែនការក៏អាច ធ្វើទៅបានដោយងាយស្រួលផងដែរ។ ក៏ប៉ុន្តែសម្រាប់ការប្រជុំពិភាក្សានានាគួរមានការ ប្រុងប្រយ័ត្នកុំនិយាយស្តីច្រើនពេក។ ក្នុងនោះក៏សូមចាកចេញជាដាច់ខាតពីស្ថានភាពទ្វេរ មុខទាំងឡាយ ពីព្រោះវានឹងអាចបង្ករគ្រោះធំក្នុងអាជីព។
ចំណាំៈ
ឆ្នាំទាំង៤ ថោះ ម្សាញ់ មមី កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការសហការ ការងារជាក្រុម និងការពិភាក្សា។ លើសពីនេះ ឳកាសក៏មានច្រើនផងដែរ។