សម្តេចពិជ័យសេនា៖ សម្តេចតេជោនៅតែដឹងគុណជានិច្ចមិនអាចបំភ្លេចបានចំពោះយុទ្ធជន យុទ្ធនារីដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ពីរបបប្រល័យពូជសាសន៍ប៉ុល ពត
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសេរនៅបណ្តាញសង្គមហ្វេសប៊ុកថា “ទោះបីប្រទេសជាតិមានសុខសន្តិភាព ការរីកចម្រើនលើគ្រប់វិស័យក៏ពិតមែន ប៉ុន្តែសម្តេចតេជោ នាយករដ្ឋមន្រ្តី នៅតែដឹងគុណជានិច្ចមិនអាចបំភ្លេចបានចំពោះយុទ្ធជន យុទ្ធនារីដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ពីរបបប្រល័យពូជសាសន៍ប៉ុល ពត ទើបនៅថ្ងៃនេះ គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានរៀបចំពិធីរំលឹកខួបទី៤៥ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៅបញ្ជាការដ្ឋានអង្គរក្ស”។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីរំលឹកខួបទី៤៥ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នេះ នៅបញ្ជាការដ្ឋានអង្គរក្ស៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចពិជ័យសេនា ទៀ បាញ់






