សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ ឧសភា ២០២៣

១. កម្ពុជានឹងរៀបចំ “ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម” ដែលនឹងប្រព្រឹត្តទៅនៅដើមខែមិថុនា ឆ្នាំ២០២៣ នៅខេត្តត្បូងឃ្មុំ ដើម្បីលើកស្ទួយផលិតផលខ្មែរនៅតាមមូលដ្ឋានឱ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ – AMS Economy

២. ធនាគារពិភពលោកអនុម័តថវិកា៦០លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រដល់ការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិកនៅក្នុងប្រទេស – ខ្មែរថាមស៍

៣. ៤ខែ ដើមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយអន្តរជាតិសម្រេចបានជាង ១៥ពាន់លានដុល្លារ ដោយកម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិក្នុងតម្លៃជាង ៧,២ពាន់លានដុល្លារ ធ្លាក់ចុះ ៤,៩% និងបាននាំចូលមកវិញក្នុងទំហំប្រមាណ ៧,៩ពាន់លានដុល្លារ ថយចុះ២១,១% – FN

៤. ទួរប៊ីនខ្យល់បានក្លាយជាប្រភពផលិតថាមពលអគ្គិសនីច្រើនជាងថាមពលឧស្ម័នជាលើកដំបូងនៅអង់គ្លេស ខណៈការផលិតថាមពលដោយប្រើប្រាស់ពន្លឺព្រះអាទិត្យបានកើនឡើងឈានដល់កំណត់ត្រាថ្មីមួយ – BBC

៥. ជប៉ុនបង្ហាញពីផែនការប្រមូលមូលនិធិចំនួន ១ ប៊ីលានដុល្លារ ដើម្បីជួយដល់បណ្ដាប្រទេសដែលស្ថិតនៅជុំវិញអ៊ុយក្រែន ក្នុងការចំណាយទៅលើការទទួលជនភៀសខ្លួនពីអ៊ុយក្រែន – CNA

#ams1minute

ads banner