សម្តេចក្រឡាហោម ស ខេង ឆ្លងជម្ងឺកូវីដ១៩ (Video Inside)

សម្ដេចក្រឡាហោម ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលុបចោលកម្មវិធីការងារមួយចំនួន ខណៈដែលមានការរកឃើញថាសម្តេចបានឆ្លងនឹងជម្ងឺកូវីដ១៩។

ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី១២ ឧសភានេះ បានបញ្ជាក់ថា សម្ដេច «ត្រូវបានធ្វើតេស្តឃើញមានវិជ្ជមានជំងឺកូវីដ១៩ ហើយពេលនេះកំពុងដាក់ខ្លួនឲ្យស្ថិតនៅដាច់ដោយឡែក»។

តាមរយៈការសរសេរសារតាមបណ្តាញសង្គម សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថាសម្តេច «បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើតេស្ត និងតាមដានសុខភាពដូចគ្នាដែរ»។ សម្តេចបានសរសេរបន្តថា «សម្រាប់ពេលនេះ ខ្ញុំបានអនុវត្តតាមវិធាន សុខាភិបាលដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ»។

សម្តេចបានបញ្ជាក់ទៀតថា យ៉ាងណាក៏ដោយក៏សម្តេចនៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែក ក្នុងគេហដ្ឋានរបស់សម្តេចជាធម្មតា។ សម្ដេចក្រឡាហោម បានស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយររយៈពេលខ្លី ហើយសម្តេចសន្យាថា នឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីអំពីបញ្ហាសុខភាពនេះតាមវិធានសុខាភិបាលរហូតបានជាសះស្បើយ។

ads banner