គណបក្សកសិករ គាំទ្រ គ.ជ.ប សម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទាន

ភ្នំពេញ៖ គណបក្សកសិករ ប្រកាសគាំទ្រចំពោះសេចក្តីសម្រេចលេខ ២៣៣ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទាន ដែលមាន ២៥ (ម្ភៃប្រាំ) មណ្ឌលរាជធានី-ខេត្ត ដោយគ្មានភ្ជាប់មកជាមួយនូវឯកសារស្តីពី ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជ ធានី-ខេត្តឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំនុចទី១ ក្នុងមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ។ នេះបើយោងតាមសេចក្តីថ្លែងការណ័របស់គណបក្សកសិករ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕

ads banner