សម្តេចក្រឡាហោម ស ខេង ជាសះស្បើយពីជម្ងឺកូវីដ១៩ (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចក្រឡាហោម ស ខេង បានជាសះស្បើយពីជម្ងឺកូវីដ១៩វិញហើយ ក្រោយការឆ្លងរយៈពេល៥ថ្ងៃកន្លងមកនេះ។ សម្តេចក្រឡាហោម ស ខេង ត្រូវបានគេធ្វើតេស្តរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១២ ឧសភា។
សម្តេចក្រឡាហោម ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរក្នុងបណ្តាញសង្គមនៅថ្ងៃទី១៧ ឧសភានេះ បញ្ជាក់ថាសម្តេច «បានជាសះស្បើយពីជម្ងឺកូវីដ១៩ហើយ ក្រោយពីបានអនុវត្តវិធានការសុខាភិបាល»។
សម្ដេចក្រឡាហោម ក្នុងរយៈពេល៥ថ្ងៃដែលមានការឆ្លងជម្ងឺរាតត្បាតនេះ បានលុបចោលកម្មវិធី និងបានអវត្តមានពីគម្រោងការងារមួយចំនួន។ សម្តេចបានសរសេរបន្តក្នុងបណ្តាញសង្គមថា «ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមានវត្តមានជាសាធារណៈសាឡើងវិញ ដើម្បីបំរើការងារជួនជាតិនិងប្រជាពលរដ្ឋ»។