សម្តេចតេជោ ហ៊ុន សែន អំនាវនាវឲ្យក្រុមគ្រូពេទ្យកម្ពុជា ដែលទទួលបានរហ័ស នាមថា ជាកងទ័ពអាវស ខិតខំពង្រឹង ក្រមសីលធម៌ វិជ្ជាជីវៈ
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (University of Health Science) ចំនួនជាង១ពាន់នាក់ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យក្រុមគ្រូពេទ្យកម្ពុជា ដែលទទួលបានរហ័ស នាមថា ជាកងទ័ពអាវស ត្រូវខិត ខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន បន្តទៀត គឺមិនមានវិធីណាល្អ ជាងហ្នឹងទេ គឺ ត្រូវខិតខំធ្វើឲ្យសុខមាលភាព របស់ប្រជាជនយើង មានភាពកាន់តែល្អប្រសើរឡើង។
សម្តេចតេជោ បានបន្តថា អ្នកខ្លះរៀនសូត្រចេះដឹង បែរជាទៅផ្សំ សារធាតុគ្រឿងញៀនទៅវិញ។ អ្នកវិទ្យាសាស្ត្រ មួយចំនួន ស្រាវជ្រាវតែពីរឿងអាវុធ ដែលត្រូវសម្លាប់គ្នា។ សម្តេច ថា នៅលើពិភពលោកបច្ចុប្បន្ន វាមានរឿងបែប ។ នៅលើពិភពលោក កាត់បន្ថយការចំណាយលើយោធាត្រឹមតែ ៥០ភាគរយ ហើយបង្វិលវាយកមកបម្រើឲ្យវិស័យសេដ្ឋកិច្ច និងសង្គម ថ្នាំពេទ្យ ក៏ចុះថ្លៃ ឧបករណ៍ពេទ្យ ក៏ចុះថ្លៃ ព្រោះឥឡូវ គេនាំគ្នារត់ប្រណាំងគ្នា ទៅលើបញ្ហាបង្កើតនូវ សព្វាវុធ ដើម្បីសម្លាប់គ្នា ជាងការស្រាវជ្រាវ ដើម្បីផលិតថ្នាំពេទ្យ ឲ្យវាបានថោក, ឧបករណ៍ពេទ្យ ឲ្យវាបានថោក ។
សម្តេចតេជោ បន្តទៀតថា រឿងនេះ វាជារឿងពិត ឥឡូវនេះ នាំគ្នាប្រមូលគ្នា ដើម្បីបញ្ជូនអាវុធ ទៅឲ្យអ៊ុយក្រែន ដើម្បីវ៉ៃរុស្សី ធ្វើតែអញ្ចឹង សង្គ្រាមរុស្ស៊ី និង អ៊ុយក្រែន មិនអាចចប់ ទៅរួចទេ។ សង្គ្រាមបង្កនូវវិនាសកម្មច្រើនណាស់ ប៉ុន្តែអ្នកចំណេញជាងគេ គឺឈ្មួញ ផលិតអាវុធតែម្ដង។អញ្ចឹង ជម្លោះមិនអាចដោះស្រាយបាន ប៉ុន្តែអ្វីដែលគួរឲ្យស្ដាយ ត្រង់ថា គេចំណាយលុយច្រើនពេក ជាមួយនឹងការផលិតឧបករណ៍សម្លាប់មនុស្ស ប៉ុន្តែបើសិន ជាគេកាត់បន្ថយ នូវការចំណាយលើយោធា ត្រឹមតែ ៥០ ភាគរយ យកមក ផលិត ឧបករណ៍សង្គ្រោះមនុស្សវិញ គឺថ្នាំពេទ្យ ក៏ចុះថ្លៃ ឧបករណ៍ពេទ្យក៏ចុះថ្លៃ។
សម្តេច សង្ឃឹមថា គ្រូពេទ្យរបស់យើង នឹងខិតខំជាមួយនឹងការពង្រឹងសីលធម៌វិជ្ជាជីវៈ ដើម្បីបម្រើប្រជាពលរដ្ឋ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ




