លោក ហ៊ុន ម៉ានី៖ “ក្នុងនាមជាប្រជាជនកម្ពុជាមួយរូប ខ្ញុំសូមកោតសរសើរក្រុមការងារទាំងអស់ដែលបានចូលរួមប្រឹងប្រែងទាំងអស់គ្នាអស់ពីកម្លាំងកាយចិត្ត
អត្ថបទដោយ៖
AMS OneMinute
លោក ហ៊ុន ម៉ានី៖ “ក្នុងនាមជាប្រជាជនកម្ពុជាមួយរូប ខ្ញុំសូមកោតសរសើរក្រុមការងារទាំងអស់ដែលបានចូលរួមប្រឹងប្រែងទាំងអស់គ្នាអស់ពីកម្លាំងកាយចិត្ត ទាំងក្នុងពិធីបើក និងបិទ រួមជាមួយព្រឹត្តិការណ៍អមនានា នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ ដែលទិដ្ឋភាពទាំងអស់នេះ ជាកត្តាលិករដ៏សំខាន់ដែលមិនអាចកាត់ផ្តាច់បាន ដែលនាំឲ្យព្រឹត្តិការណ៍កីឡាកម្រិតអន្តរជាតិនេះទទួលបានជោគជ័យយ៉ាងគាប់ប្រសើរក្រៃលែង។
ប្រជាជនកម្ពុជា និងទូទាំងពិភពលោក បានទទួលស្គាល់ថា ក្រុមសិល្បៈ និងទស្សនីយភាពនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ បានធ្វើឲ្យបេះដូងរបស់ប្រជាជនកម្ពុជាលោតក្នុងចង្វាក់តែមួយ ពោរពេញទៅដោយក្តីស្រឡាញ់ ក្តីរំភើប ស្នាមញញឹម ជាមួយមោទនភាពស្របពេលជាមួយគ្នា”។




#ams1minute