សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ ឧសភា ២០២៣
១. កម្ពុជាស្នើស្វីសជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ ពេលអាកាសយានដ្ឋានអន្តរជាតិតេជោ ដំណើរការនៅដើមឆ្នាំ២០២៥ – FN
២. អ្នកជំនាញនៅមជ្ឈមណ្ឌលស្រាវជ្រាវ និង ផលិតពូជវារីសត្វមេគង្គលើ គ្រោងសាកល្បង បង្កាត់ពូជត្រីមួយប្រភេទឈ្មោះថា ត្រីខ្យា ជំនួសត្រីធម្មជាតិ ដើម្បីកុំឱ្យវាផុតពូជ – រស្មីកម្ពុជា
៣. លោក ប៉ែន សុវិជាតិ៖ ទីផ្សារអាមេរិក និងអឺរ៉ុប នៅតែជាទីផ្សារដ៏សំខាន់សម្រាប់ផលិតផលសម្លៀកបំពាក់កម្ពុជា – RFI
៤. អង្គការសហប្រជាជាតិ ត្រូវការថវិកាចំនួន ៣៧៥លានដុល្លារ ដើម្បីយកទៅទិញស្បៀងអាហារ ថ្នាំពេទ្យ និងជំនួយសង្គ្រោះផ្សេងទៀត សម្រាប់មនុស្សរាប់លាននាក់ ដែលរងផលប៉ះពាល់ដោយព្យុះស៊ីក្លូននៅមីយ៉ាន់ម៉ា និងបង់ក្លាដែស – CNA
៥. បណ្តាប្រទេសសហភាពអឺរ៉ុប បានផ្តល់គ្រាប់កាំភ្លើងធំចំនួន ២២០ ០០០គ្រាប់ ទៅដល់អ៊ុយក្រែន ក្រោមផែនការបង្កើនការផ្គត់ផ្គង់គ្រាប់រំសេវដល់ទីក្រុងកៀវ – US News