អ្នកទោស១៤រូបត្រូវបានដោះលែងតាមព្រះរាជក្រឹត្យ (Video Inside)

អ្នកទោសចំនួន១៤រូប ដែលតុលាការបានដាក់គុកពីបទរួមគំនិតក្បត់, ញុះញង់បង្កអសន្តិសុខសង្គម និងបទល្មើសមួយចំនួនជុំវិញផែនការផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវបានលើកលែងទោសតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សតរខ្មែរ។

ព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែឧសភា បានលើកលែងទោសចំពោះទណ្ឌិត គង់ សំអាន , ថៃ សុគន្ធា, ឡុង ផារី, ឃឹម ភាណា, សុខ ចាន់ថា, ពៀត ម៉ាប់, កែវ ថៃ, ជុំ ចាន់, ស៊ុន ធន់, ងិន ឃានៈ, យឹម សារ៉េត, ញ៉ែម វាន, ឃុត ច្រិក និង វឿន វាសនា បន្ទាប់ពីពួកគេបានទទួលស្គាល់កំហុសរបស់ខ្លួន ក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល ។

អ្នកទោសទាំង១៤នាក់ដែលព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យដោះលែងនោះ គឺជាទណ្ឌិតដែលត្រូវបានតុលាការ បានកាត់ទោសឱ្យជាប់គុករវាងពីចំនួន៥ឆ្នាំ ទៅ៧ឆ្នាំ។

ads banner