សម្តេចតេជោព្រមានក្រុមហ៊ុនរកស៊ីប្រព័ន្ធ Internet (Video Inside)
សម្តេចតេជោបានព្រមានក្រុមហ៊ុនរកស៊ីលើប្រព័ន្ធបណ្តាញ Internet ជាពិសេស សេវាតាមលំនៅដ្ឋានបុរី ដែលមិនសូវទទួលបានការផ្គត់ផ្គង់សេវាបានល្អត្រឹមត្រូវឡើយ។ អ្នកធ្វើការបំរើក្នុងប្រព័ន្ធសេវា ថែមជាមនុស្សមិនទទួលខុសត្រូវ…និងសេវាក្រុមហ៊ុនតាមបុរី បានព្យាយាមបង្កឧបសគ្គ និងរារាំងប្រព័ន្ធសេវាក្រុមហ៊ុនដទៃ មិនឱ្យមានដំណើរការបំរើអតិថិជនដែលគេត្រូវការផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមាននៅថ្ងៃទី២៤ ឧសភា មិនឱ្យមានការធ្វើអាជីវកម្មផ្តាច់មុខផ្នែកសេវា Internet នៅតាមបុរី និងចាត់ទុកការចុះហត្ថលេខាធ្វើអាជីវកម្មផ្តាច់ មុខតាមបុរី នោះគឺជាអំពើខុសច្បាប់។ សម្តេចបានថ្លែងថាសេវាបំរើសោតទៀតមានភាពយឺតយ៉ាវ។ ក្នុងចំណោមក្រុមហ៊ុនរកស៊ីប្រព័ន្ធ Internet នោះ, ប្រព័ន្ធក្រុមហ៊ុន Interniet មួយឈ្មោះ Home Internet បានរងនឹងការរិះគន់ជាខ្លាំង។
សម្តេចតេជោ ហ៊ុន សែន បានព្រមានឱ្យក្រុមហ៊ុនរកស៊ីលើប្រព័ន្ធបណ្តាញ Internet ត្រូវបញ្ឈប់អំពើរកស៊ីផ្តាច់មុខនេះ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនដទៃអាចតភ្ជាប់សេវារបស់គេតាមសេចក្តី ត្រូវការរបស់អតីថិជន។