ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ជឿជាក់ថា អត្តពលិកកម្ពុជានឹងដណ្ដើមបានចំណាត់ ថ្នាក់ល្អ ក្នុងការប្រកួតជើងឯកពិភពលោក នៅប្រទេសប៊ុលហ្គារី

អត្ថបទដោយ៖
Kien Sereyvuth

ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ ឯកឧត្តម កែវ រ៉េមី បានបង្ហាញពីការជឿជាក់ថា អត្តពលិកកម្ពុជា នឹងដណ្ដើមបានចំណាត់ថ្នាក់ល្អ ពីការប្រកួតពានរង្វាន់ជើងឯកពិភពលោក លើកទី១៤ នៅទីក្រុងប្លូវឌីវ (Plovdiv) ប្រទេសប៊ុលហ្គារី  ដែលមានប្រទេសជាង៧០ ក្នុងពិភពលោក បានចូលរួម។

ការបង្ហាញជំនឿចិត្តរបស់ឯកឧត្តមយ៉ាងដូច្នេះបានធ្វើឡើង ក្នុងសន្និសីទសាព័ត៌មាន កាលពីរសៀលថ្ងៃទី៩ ខែសីហា នៅមជ្ឃមណ្ឌលហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិ។ ប្រធានសហព័ន្ធរូបនេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីចំនួន១៦រូប ទៅចូលរួមប្រកួត ដែលក្នុងនោះ មានកីឡាករជម្រើសជាតិ ៧រូប និងកីឡាការិនីជម្រើសជាតិ ១រូប។ ក្រៅពីនោះ មានកីឡាករថ្នាល ចំនួន៧រូប និង កីឡាការិនីថ្នាល ចំនួន១រូបដែរ។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ សីហា។

សូមបញ្ជាក់ថា តេក្វាន់ដូ អាយ ធី អេហ្វ គឺជាក្បាច់គុនរបស់ប្រទេសកូរ៉េខាងជើង ដែលមានអាយុកាល ជាង៥០ឆ្នាំមកហើយ។ ជាមួយនឹងការបង្ហាញពីសមាសភាពកីឡាករ កីឡាការិនី ដែលត្រូវទៅចូលរួមប្រកួតនោះ សហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក៏បានប្រគល់សញ្ញាប័ត្របញ្ជាក់ពីដាន់ (កម្រិតខ្សែក្រវាត់) ថ្នាក់ពិភពលោក ដល់កីឡាករ កីឡាការិនីរបស់ខ្លួន ចំនួន៣៣រូប ដែលក្នុងនោះ មានមួយរូប បានទទួលកម្រិត៥ដាន់ ក្រៅពីនោះ មានកម្រិត៤ដាន់ ៣ដាន់ ២ដាន់ និង ១ដាន់ទៀផង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner