សម្តេចតេជោ ហ៊ុន សែន ទម្លាយសារសំឡេង «ឆាំ ឆានី» បំណងញុះញង់បង្កអស្ថិរភាពក្នុងសង្គម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទៅ៣១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានទម្លាយសារសំឡេង «ឆាំ ឆានី» ក្នុងបំណងញុះញង់បង្កអស្ថិរភាពក្នុងសង្គម។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមតេឡេក្រាមថា” ខ្ញុំចង់ឱ្យបងប្អូនបានស្តាប់នូវការណែនាំរបស់ពួកក្បត់ជាតិនៅក្រៅប្រទេសក្នុងយុទ្ធនាការតាមហ្វេសប៊ុកវាយសំដៅមកលើខ្ញុំ និងគណៈកម្មាធិការជាតិរៀបចំការ
បោះឆ្នោត។ល្បិចបំបែកបំបាក់និងភាពពិសពុលរបស់ក្រុមនេះនឹងបង្កើតបាននូវផលអាក្រក់សម្រាប់ក្រុមគេនៅក្នុងប្រទេស”។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា “នេះជាផែនការរបស់អាក្បត់ជាតិ៣ជំនាន់ដែលម៉ាឡេស៊ីទើបបណ្តេញចេញពីប្រទេសមុននេះបន្តិច។ ផ្តាំទៅឆានីថា សម្តេច ស ខេង ជាឧបនាយករដ្ឋមន្ត្រី។ លិខិតបញ្ជាក់នោះត្រូវបានសុំយោបល់ខ្ញុំជានាយករដ្ឋមន្ត្រីហើយនេះជាសមត្ថកិច្ចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯការទទួលស្គាល់ ឬមិនទទួលស្គាល់វាជារឿង
របស់គ.ជ.ប។ បើពួកអស់លោកល្ងង់ និងគិតតែបោកប្រាស់មួលបង្កាច់បែបនេះតើពេលណាទើបមានសេចក្តីសុខ?៕
សូមជូនសំឡេងរបស់ ឆាំ ឆានី៖

ads banner