លោក ត្រាំ បញ្ជាក់ថា ជំនួបបន្ទាប់ដើម្បីពិភាក្សាសំណុំរឿងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិនទំនងជាមិនកើតមានឡើយ
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រសប្តាហ៍នេះថា កិច្ចចរចាពាណិជ្ជកម្មជុំខាងមុខរវាងមន្រ្តីជាន់ខ្ពស់សហរដ្ឋអាម៉េរិក និងចិន ប្រហែលជាមិនកើតមានទៀតទេ។
លោក ដូណាល់ ត្រាំ បានចាប់ផ្តើមនាទីសំណួរ និងចម្លើយ៣០នាទី ជាមួយក្រុមអ្នកយកព័ត៌មាននៅលើវាលស្មៅខាងត្បូងក្នុងបរិវេណសេតវិមាន ដោយលោកបានប្រកាសថា យើងមិនប្រុងប្រៀបធ្វើឱ្យមានកិច្ចព្រមព្រៀងមួយជាមួយចិន នៅពេលមានកំណើនសង្គ្រាមពាណិជ្ជកម្ម នៅក្រោយកិច្ចចរចាជុំលើកមុនបានរលំនៅក្នុងទីក្រុង សៀងហៃ កាលពីសប្តាហ៍មុន។ លោក ត្រាំ បាននិយាយអំពីប្រទេសចិនថា រហូតមកដល់ពេលនេះ ចិនមានការពិបាកខ្លាំងបំផុតដោយពួកគេមិនដែលមានច្រើនឆ្នាំមកហើយ ដោយលោកបានថ្លែងបន្ថែមថា យើងមានលទ្ធភាពទាំងអស់។
ក្រុមអ្នកសារព័ត៌មានបានសួរលោក ត្រាំ អំពីរបាយការណ៍ថា រដ្ឋបាលលោកនឹងពន្យារពេលក្នុងការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនអាម៉េរិក ដើម្បីចាប់ផ្តើមជាថ្មីការលក់ទំនិញឱ្យក្រុមហ៊ុនចិនហូវៃនោះ ប្រធានាធិបតីអាម៉េរិករូបនេះ បានឆ្លើយតបថា យើងមិនធ្វើជំនួញជាមួយក្រុមហ៊ុន ហូវៃ ទេ ក៏ប៉ុន្តែប្រការនេះអាចផ្លាស់ប្តូរបាន ប្រសិនបើមានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ៕ធ.ដ