ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងរាយការណ៍ថា កូរ៉េខាងជើងបន្តធ្វើតេស្តបាញ់មីស៊ីល ចំនួន០២គ្រាប់ជាថ្មីទៀត

កូរ៉េខាងត្បូង៖ សារព័ត៌មានកូរ៉េខាងត្បូងយន់ហាប់បានរាយការណ៍ថា កូរ៉េខាងជើង នៅព្រឹកថ្ងៃសៅរ៍នេះ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីករយៈចម្ងាយខ្លីចំនួន០២គ្រាប់ជាថ្មីទៀត និងជាលើកទី៥ហើយ ទៅកាន់សមុទ្រជប៉ុន។

ស្របពេលជាមួយគ្នានេះដែរ យោធាកូរ៉េខាងត្បូងបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា មីស៊ីលទាំងពីរគ្រាប់នោះ ត្រូវបានបាញ់ចេញពីតំបន់មួយស្ថិតនៅក្បែរទីក្រុង Hamhung ខេត្ត Hamgyong ខាងត្បូង នៅម៉ោងប្រមាណ៥និង៣៤នាទី (ម៉ោងក្នុងតំបន់) មុននឹងវាធ្លាក់ចូលក្នុងសមុទ្រជប៉ុន ដោយមីស៊ីលទាំង នេះហោះបានក្នុងរយៈចម្ងាយ៤០០គីឡូម៉ែត្រជាមួយរយៈកម្ពស់៤៨គីឡូម៉ែត្រ។

ប្រភពដដែលបានឱ្យដឹងទៀតថា ការធ្វើតេស្តបាញ់មីស៊ីលរបស់កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ គឺជាលើកទី៥ហើយ ក្រោយបាញ់សាកល្បងមីស៊ីលបែបនេះ ៤លើករួចមកហើយ កាលពីថ្ងៃទី២៥ និងថ្ងៃទី៣១ ខែកក្កដា ព្រមទាំងថ្ងៃទី០២ និងថ្ងៃទី០៦ ខែសីហា កន្លងទៅនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner