នាយកប្រតិបត្តិទីក្រុងហុងកុង អំពាវនាវឲ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់ ខណៈបាតុកម្មតវ៉ា វាយប្រហារលើសេដ្ឋកិច្ចកាន់តែធ្ងន់

ហុងកុង៖ នាយកប្រតិបត្តិទីក្រុងហុងកុង លោកស្រី ខារី ឡំា នៅថ្ងៃសុក្រសប្តាហ៍នេះបានបញ្ជាក់ថា បាតុកម្មតវ៉ាហិង្សានាពេលបច្ចុប្បន្ននេះនៅក្នុងទីក្រុងហុងកុង នឹងរុញច្រានសេដ្ឋកិច្ចធ្លាក់ជ្រៅទៅក្នុងស្ថានភាពដុនដាបរយៈពេលវែង ហើយលោកស្រីបានអំពាវនាវយ៉ាងទទូច ឱ្យបញ្ឈប់ការភាពចលាចលទ្រង់ទ្រាយនេះជាបន្ទាន់។

ការកត់សម្គាល់បែបនេះរបស់លោកស្រី ឡាំ ត្រូវបានធ្វើឡើងក្នុងគ្រាដែលក្រុមបាតុករគាំទ្រលិទ្ធិប្រជាធិបតេយ្យ ប្រមូលផ្ដុំគ្នាធ្វើការតវ៉ាសាជាថ្មីរយៈពេល៣ថ្ងៃ ដោយចាប់ផ្ដើមនៅថ្ងៃសុក្រនេះ នៅឯអាកាសយានដ្ឋានអន្តរជាតិក្រុងហុងកុង បើទោះជាមានការព្រមានពីចិនក៏ដោយ។ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន លោកស្រី ខារី ឡំា បានសង្កត់ធ្ងន់ថា បណ្ដាក្រុមហ៊ុន និងសហគ្រាសទាំងអស់ កំពុងមានការព្រួយបារម្ភកាន់តែខ្លាំងពីផលវិបាកបង្កឡើងដោយបាតុកម្មតវ៉ា ដែលបាននិងកំពុងវាយប្រហារលើសេដ្ឋកិច្ចរបស់ទីក្រុងហុងកុង ប្រៀបបានទៅនឹងរលកយក្សស៊ូណាមិ។

សូមបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង បានផ្ទុះឡើងអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ដោយពេលនេះ ក្រុមបាតុករមិនមែនត្រឹមតែតវ៉ាប្រឆាំងជំទាស់នឹងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោកទៀតនោះទេ ពោលគឺពួកគេចង់ឱ្យលោកស្រី ឡំា ចុះចេញពីតំណែង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner