សំណួរសួរថា៖ ហេតុអ្វីគេដាក់ឈ្មោះភូមិនោះថាភូមិបាក់ទូក?

រូបភាពនេះបានធ្វើឱ្យខ្ញុំនឹកឃើញដល់កាលនៅរៀនថ្នាក់ទី១០ ហើយពេលនោះខ្ញុំចូលរួមប្រគួតប្រជែងសិស្សឆ្នើមផ្នែកប្រវត្តិសាស្ត្រនៅប៉ុស្តិ៍ទូរទស្សន៍លេខ៣ សំណួរមួយក្នុងចំណោម៣សំណួរគឺប្រវត្តិភូមិបាក់ទូក។

ចម្លើយ៖ ភូមិបាក់ទូក ដែលអតីតកាលជាទីតាំងសមរភូមិជើងទឹកដ៏ក្តៅរវាងទ័ពជើងទឹកសៀម និងខ្មែរ។ ទ័ពជើងទឹកសៀមបានចូលឈ្លានពានដល់រាជធានី តែត្រូវចាញ់សង្គ្រាមជើងទឹក ហើយបាក់ទ័ពរត់ត្រឡប់ទៅស្រុកវិញ។ ក្រោយសៀមបាក់ទ័ព ចាញ់សង្គ្រាមទើបភូមិនោះត្រូវបានគេហៅថា “ភូមិបាក់ទូក” មានន័យថាសៀមបាក់ទ័ពជើងទឹក។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #បាក់ទូក #អូរឫស្សី #រាជធានីភ្នំពេញ

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

To all social media

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner