សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ មិថុនា ២០២៣
១. រដ្ឋបាលខេត្តព្រះសីហនុ ប្តេជ្ញាជំរុញការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងខេត្តឱ្យបានចប់នៅឆ្នាំ២០២៣នេះ ខណៈបច្ចុប្បន្ន សម្រេចបាន ៩៧ភូមិរួចមកហើយ – AMS Central
២. ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% – ស៊ីស៊ីថាមស៍
៣. ស្លាបមាន់ខូចគុណភាពនាំចូលពីវៀតណាម ជាង១តោនកន្លះ ត្រូវកម្លាំងនគរបាលខេត្តកណ្ដាល ចាប់បាន និងដុតកម្ទេចចោល – FN
៤. នាយករដ្ឋមន្ត្រីជប៉ុនគ្រោងចំណាយថវិកា ២៥ប៊ីលានដុល្លារ ដោះស្រាយវិបត្តិអត្រាកំណើតធ្លាក់ចុះ – CNA
៥. លោក Blinken និយាយថា សហរដ្ឋអាមេរិកកំពុងស្វែងរក “សន្តិភាពយូរអង្វែង” សម្រាប់អ៊ុយក្រែន – AFP
#ams1minute