ក្រុមបាល់បោះជិះរទះនារីកម្ពុជា ៣នាក់ ទល់ ៣នាក់ ដណ្តើមមេដាយបានជូនកម្ពុជា

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ ៖ ក្រុមបាល់បោះជិះរទះនារីកម្ពុជាដណ្តើមបាន មេដាយមួយគ្រឿង ជូនកម្ពុជាហើយ នាព្រឹកថ្ងៃទី៣ ខែ មិថុនា នេះ ពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ លើវិញ្ញសាប្រកួត៣នាក់ទល់៣នាក់ វគ្គផ្តាច់ព្រ័ត្រ ដោយយកឈ្នះក្រុមបាល់បោះនារីថៃក្នុងលទ្ធផល១១ទល់៩ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២របស់កម្ពុជាដែលមកចូលរួមទស្សនា និងលើកទឹកចិត្តក្នុងការប្រកួត មានប្រសាសន៍ ថា ឯកឧត្តម សូមកោតសសើរនិងវាយតម្លៃខ្ពស់ចំរាជរដ្ឋាភិបាល និងCAMAPGOCរួមនិងភាគីពាក់ព័ន្ធទាំងអស់ បន្ទាប់ពីចប់ស៊ីហ្គេមមកក្នុងរយៈពេលដ៏ខ្លីយើងអាចរៀបចំអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយរលូន និងបានទទួលបដិសណ្ឋាកិច្ចចំពោះភ្ញៀវមកចូលរួមដោយភាពកក់ក្តៅ។

កីឡាការនី អាន ស៊ីណេត ប្រធានក្រុមបាល់បោះជិះរទះនារីកម្ពុជា បានលើកឡើងថា ជោគជ័យដែលក្រុមនាងដណ្តើបានពេលនេះ ពិតជាមោទកភាពណាស់ ព្រោះបានយកឈ្នះក្រុមថៃដែលជាក្រុមខ្លាំង ។ កីឡាកររូបនេះ បានប្តេជ្ញាចិត្ត និងដណ្តើមមេដាយមាសឲ្យបានជូនកម្ពុជាមួយបន្ថែមទៀតលើវិញ្ញាសាប្រកួតនារី៥នាក់ទល់៥នាក់បំបែកកំណត់ត្រានៅឥណ្តូនេស៊ីឆ្នាំ២០២២ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ។

សូមបញ្ជាក់ ក្រុមបាល់បោះនារី ដែលដណ្តើមបានមេដាយមាសជូនកម្ពុជាលើវិញ្ញសាប្រកួតបាល់បោះជិះរទះនារី៣ទល់៣នេះ ប្រកួតទី១ចាញ់ក្រុមក្រុមថៃ ប្រកួតទី២ឈ្នះហ្វីលីពីន ប្រកួតទី៣ឈ្នះក្រុមឡាវ និងប្រកួតទី៤ដែលជាវគ្គផ្តាច់ព្រ័ត្រឈ្នះក្រុមថៃដណ្តើមបានមេដាយមាស៕ រូបភាព ជី ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner