ក្រុមយុវជនបង្ហាញស្មារតីសាមគ្គីភាព គាំទ្រក្រុមកីឡាមានពិការភាព នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ២០២៣

ភ្នំពេញ៖ ស្របពេលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះលើកដំបូង ជាប្រវត្តិសាស្រ្ត ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ ត្រូវបានកត់សម្គាល់ឃើញថា មានការចូលរួមយ៉ាងសកម្មផុលផុស បម្រើការងារដោយមិនគិតពីការនឿយហត់ ថ្ងៃឬយប់ ពីក្រុមយុវជនស្ម័គ្រ ចិត្ត ពិសេសក្រុម យុវជន មកពីសហភាពសហព័ន្ធយុវជនកម្ពុជា ឬ ស.ស.យ.ក ។ទន្ទឹមនេះក្រុមយុវជនយុវនារីក៏បានចូលរួមគាំទ្រដល់ អត្តពលិក កម្ពុជា ក៏ដូចអត្តពលិកអន្តរជាតិដែលមកចូលរួមគ្រប់វិញ្ញាសាប្រកួតផងដែរ។

ទិដ្ឋភាព និងរូបភាពជាច្រើនត្រូវបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍នានា លើគេហទំព័រអេឡិចត្រូនិកនានា ឬបណ្ដាញទំនាក់ទំនងសង្គមនានា ជា ក្រុមឬជាឯកជន សុទ្ធតែបានបង្ហាញពីការចូលរួមគាំទ្រដោយទឹក ចិត្ត សប្បាយរីករាយនិងដោយស្មោះពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ពិសេស គឺក្រុមយុវជនយើង។

ម្នាក់ៗមានមោទនភាពចំពោះសមិទ្ធផលនិងកិត្យានុភាពខ្មែរធ្វើបាន និង កីឡារស់នៅក្នុងសន្តិភាព។ យុវជនកម្ពុជា មានមោទកភាពចំពោះការ ដឹក នាំប្រកបដោយគតិបណ្ឌិត បញ្ញាឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដោយសម្រេចបានយ៉ាងមហស្ចារ្យគឺការប្រារព្ធ បើកនិង បិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រកបដោយជោគ ជ័យនិងល្បីរន្ទឺសុះសាយពេញពិភពលោកតាមរយៈការរៀបចំ ព្រឹត្តិការណ៍ ការមិនយកថ្លៃពីអត្តពលិកនិងប្រតិភូចូលរួមទាំងការហូបចុក ការស្នាក់នៅ ការធ្វើដំណើរនិងការចូលទស្សនាគ្រប់ព្រឹត្តិការណ៍មិនយក ប្រាក់។ទង្វើ ទាំងនេះត្រូវបានកត់ត្រាទុកក្នុងទំព័រប្រវត្តិសាស្រ្តនៃចលនាអូឡាំពិក ព្រោះ នេះជាលើកទី១ដែលកម្ពុជា ជាប្រទេសតូច តែមានបេះដូង ធំ ទូលាយ បានអនុវត្ត។

ដោយសារក្នុងភាពជាម្ចាស់ផ្ទះនិងជាការបង្ហាញអត្តពលិក ប្រតិភូកីឡាមក ពី១១ប្រទេស និងឱ្យពិភពលោកមើលឃើញកាន់ តែច្បាស់ថែមទៀត ពី កម្ពុជាក្នុងសម័យតេជោផងនោះ ក្រុមយុវជនស្ម័គ្រចិត្តពិសេស ក្រុម យុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជាឬយុវជនស.ស.យ.ក រិតតែ ក្លៀវក្លាថែមទៀតបង្ហាញពីការចូលរួម ការគាំទ្រថែមទៀតចំពោះ ព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេមដែលកំពុងប្រារព្ធហើយនឹងបិទបញ្ចប់នៅ
ល្ងាច ថ្ងៃទី ៩ខែមិថុនាឆ្នាំ២០២៣។

ក្រុមយុវជនអ្នកគាំទ្របានបង្ហាញពីមូលហេតុដែលចូលរួមគ្នាចូលរួមគាំទ្រព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយ បញ្ជាក់ថា ពួកគេចង់ជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៅកម្ពុជា ឱ្យទទួលបាន ជោគជ័យ និងដើម្បីបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ពិសេស ចង់បង្ហាញឱ្យភ្ញៀវបរទេសឃើញថា យុវជនខ្មែរមានទាំងចំណេះដឹង អត្តចរិត ទន់ភ្លន់ សុភាពរាបសារគួរឱ្យស្រលាញ់ ហើយក៏ជាការទាក់ទាញឱ្យភ្ញៀវ ឱ្យត្រឡប់មកកម្ពុជាម្ដងទៀត ក្រោយបញ្ចប់ព្រឹត្តិការណ៍ ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ។

ចំពោះការមកចូលរួមគាំទ្រក្នុងព្រឹត្តិការណ៍នេះក្រុមយុវជនស្ម័គ្រចិត្ត ពិសេស ក្រុម យុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញ មោទកភាព និងសប្បាយចិត្តជាខ្លាំងដោយបានចូលរួមក្នុងសកម្មភាពសង្គមជាតិនៅពេលនេះ ។ការចូលរួមនេះបានផ្តល់ ឱកាសឱ្យ ពួក គាត់បានទទួលបទពិសោធន៍ថ្មី ចំណេះដឹងថ្មី ហើយក៏ជាការបង្ហាញនូវស្មារតីគាំទ្រក្រុមកីឡាករ-កីឡាការិនី មានពិការភាព។ ក្នុងនាមជាយុវជនប្រទេសម្ចាស់ផ្ទះ គឺត្រូវតែចូលរួមរហូត ដល់ចប់ព្រឹត្តិការណ៍តែម្ដង ខណៈការចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ក្រុមយុវជនទាំងក្មេងទាំងចាស់ គឺបានលះបង់មែនទែន ដើម្បីភាពជោគជ័យ ក្នុងព្រឹត្តិការណ៍ទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។

ក្រុមយុវជនបានលើកឡើងថា យើងមកទីនេះ ដើម្បីចូលរួមគាំទ្រ និង លើកទឹកចិត្តដល់ក្រុមកីឡាមានពិការភាពកម្ពុជាយើង និងបាន ជូនពរដល់ ក្រុមកីឡាពិការភាពរបស់កម្ពុជាយើងទទួលបាន និងលទ្ធផលល្អក្នុង ប្រកួត ក្រោយៗទៀត ។

សូមជម្រាបថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីបានបើកជាផ្លូវការកាលពីថ្ងៃទី៣ ខែមិថុនា ៕ដោយៈវណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner