សម្តេចតេជោបកអាក្រាតល្បិចកលទុច្ចរិតរបស់ក្រុមប្រឆាំង (Video Inside)

ការផ្សាយព័ត៌មានមិនពិតមួយជុំវិញការកាត់ប្រាក់ខែបុគ្គលិកដោយសារតែមិនបានចូលរួម ក្នុងពិធីជួបសំណេះសំណាលជាមួយនឹងនាយករដ្ឋមន្ត្រី បានជម្រុញឱ្យប្រមុខរាជរដ្ឋាភិបាល ប្រញាប់បកអាក្រាតនូវឧបាយកលនោះវិញភ្លាម។

ប្រសាសន៍បកអាក្រាតនូវឧបាយកលទុច្ចរិតនោះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ និងកម្មការិនីរោងចក្រប្រមាណជិត២ ម៉ឺននាក់ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ មិថុនា ឆ្នាំ២០២៣។

ក្រុមធ្វើនយោបាយប្រឆាំងត្រូវគេឃើញថាតែងប្រឌិតនូវព័ត៌មានមិនពិតនានា ជាពិសេសនៅមុនដំណាក់កាលបោះឆ្នោត ប៉ុន្តែរាល់ព័ត៌មានដែលមានលក្ខណៈទុច្ចរិតទាំងឡាយ តែងត្រូវបានបកអាក្រាតទៅវិញ ដោយមិនទុកឱ្យព័ត៌មានក្លែងក្លាយនោះបង្កការយល់ច្រឡំដល់សាធារណមតិទូទៅឡើយ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កម្មករ និងកម្មការីនី ត្រូវហ៊ានចេញមុខបកអាក្រាតចំពោះឧបាយកលណាដែលមានចរិតចង់បំផ្លាញឆ្នាំងបាយរបស់ខ្លួន។

ads banner