ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះអំណោយផលសម្រាប់លោកអ្នកដែលបំពេញការងារ ផ្នែកសិល្បៈ។ កិច្ចការទាំងអស់នឹងប្រែទៅជាជោគជ័យ ដូច្នេះអ្នកអាចធ្វើការតាំងពិព័រណ៍ តាំងបង្ហាញស្នាដៃ ឬធ្វើការបោះពុម្ពអត្ថបទនានាបាន។ ហោរាសាស្ត្រអាជីពណែនាំអោយ លោកអ្នកផ្តោតលើការងារ ជាជាងចំណាយពេលទៅលើករណីដែលមិនចាំបាច់ ឬការ សន្ទនាចែចង់ដែលមិនត្រូវនឹងប្រធានបទ។ ក្រៅពីនេះ សូមពិនិត្យតាមដាន និងវាយតម្លៃ ស្ថានភាពនៅជុំវិញខ្លួនអោយបានច្រើន ដោយសារអ្នកក៏មានឳកាសជួបភាពលំបាក និងការ និយាយដើមចុងពីមនុស្សនៅជុំវិញខ្លួនផងដែរ។ ផ្ទុយទៅវិញ វានឹងល្អប្រសើរប្រសិនបើអ្នក មិនចូលរួមក្នុងមតិសាធារណៈ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អមធ្យម។ ស្ថានភាពការងាររបស់អ្នកមានលំនឹងល្អប្រសើរ។ អ្នកអាចធ្វើការ ចាប់ផ្តើមការងារ ឬចាកចេញពីស្ថានភាពចាស់បានល្អប្រសើរ។ ប៉ុន្តែសូមលោកអ្នកកុំបង្ខំខ្លួន អោយបំពេញការងារលើស ឬជ្រុលម៉ោង។ ហោរាសាស្រ្តអាជីពណែនាំមិនអោយលោក អ្នកចំណាយពេលវេលាលើសនៅក្នុងការិយាល័យនោះទេ។ លោកអ្នកមានបំពេញការងារ ច្រើនមកហើយនាពេលកន្លងមក ដូច្នេះរកពេលសម្រាកខ្លះទើបជាការល្អប្រសើរ។ ក្នុង ថ្ងៃនេះលទ្ធផលដែលអ្នកទទួលបានសមល្មមនឹងការចំណាយកំលាង និងដើមទុន ដូច្នេះ គ្មានអ្វីដែលត្រូវធ្វើអោយលើសពេកនោះទេ។ ដោយឡែក សូមមានទំនួលខុសត្រូវចំពោះ ការងាររបស់ខ្លួន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលសម្រាប់ការប្រាស្រ័យ ទាក់ទងជាមួយមិត្តរួមការងារ និងបង្កើតទំនាក់ទំនងថ្មី។ ប៉ុន្តែសូមព្យាយាមយ៉ាងណាកុំឃ្លាត ឆ្ងាយពីក្រុម ចូលរួមក្នុងការពិភាក្សា ស្តាប់ការផ្តល់យោបល់របស់បុគ្គលិក ឬមិត្តរួមក្រុមផ្សេង ទៀត។ នៅក្នុងថ្ងៃនេះអ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយលុយកាក់ដែលមិននាំ ដល់ភាពអវិជ្ជមាន។ ក្នុងនោះ ស្ថេរភាពហិរញ្ញវត្ថុក៏កាន់តែល្អប្រសើរផងដែរ។ ផ្ទុយពីករណី ល្អប្រសើរទាំងអស់នៅពេលនេះ សូមលោកអ្នកកុំជឿទុកចិត្តមនុស្សដោយងាយ ពិសេស សូមកុំចែករំលែកពត៌មានលំអិត ឬចាំបាច់ជាមួយមនុស្សផ្សេងឡើយ។ ក្រៅពីនេះ អ្នកអាច ដោះស្រាយករណីរឹងស្ទះនានាបានល្អ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំឲ្យលោកអ្នកចំណាយពេល វេលា និងកំលាំងកាយចិត្តដោះស្រាយការងារដែលកំពុងប្រមូលផ្តុំ។ ធ្វើយ៉ាងណា បញ្ចប់ ការងារដែលមាននៅលើតុរបស់អ្នក ហើយចូររក្សាទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន មិនឲ្យល្អកកករនឹងបញ្ហាតិចតួចនោះទេ។ សូមចងចាំថា អ្នកអាចដោះស្រាយរាល់ផល លំបាករបស់ការងារបាន ប្រសិនបើអ្នកចែកចាយបន្ទុកការងារឲ្យបានត្រឹមត្រូវ។ កុំប្រមូល យកការងាររបស់អ្នកដទៃ ឬការងារដែលមិនស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អ្នក។ ដោយឡែក ថ្ងៃនេះសូមប្រុងប្រយ័ត្នពាក្យសំដីអោយបានច្រើនបំផុតប្រយ័ត្ននាំរឿង។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះមានបញ្ហាហិរញ្ញវត្ថុតិចតួចអាចនឹងកើត មានឡើង។ សូមប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុតក្នុងពេលធ្វើអាជីវកម្ម ឬមុខជំនួញ។ ព្យាយាម យ៉ាងណាកុំចូលរួមក្នុងសកម្មភាពវិនិយោគ។ ក្នុងពេលនេះ អ្នកនឹងជួបឳកាសច្រើន ដូច្នេះ សូមពិនិត្យវាយតម្លៃស្វែងរកលទ្ធភាពការងារណាដែលសក្តិសមនឹងវិជ្ជាជីវៈរបស់អ្នក។ ក្នុង នោះអ្នកមិនចាំបាច់ចាប់យកការងារច្រើននោះទេ ពីព្រោះវាសមល្មមដែលអ្នកនឹងទទួល បានផលច្រើន ត្រឹមតែការងារតែមួយក្តី។ ចំពោះទំនាក់ទំនងនៅក្នុងការិយាល័យសូមព្យា យាមបញ្ចៀសអោយបាន ពីព្រោះវានឹងអាចនំាដល់ការបាត់បង់ទំនុកចិត្ត។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថានឹងផ្តល់ជូន លោកអ្នកនូវការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ លោកអ្នកនឹងទទួលបានលាភសំណាងធំតាម រយៈការប្រឹងប្រែងរបស់អ្នក។ អ្នកក៏អាចធ្វើអ្វីៗបានដោយមិនចាំបាច់រំពឹងគិតច្រើនពេកទេ ដោយសារឳកាសល្អក៏មានច្រើន បញ្ហាក៏មិនអាចរំខានអ្នក ហើយមនុស្សដែលនៅជុំវិញខ្លួន របស់អ្នកកំពុងតែជួយជ្រោមជ្រែងលោកអ្នកខ្លាំង។ ចំពោះបញ្ហាសេសសល់នាពេលកន្លង មកគឺអាចដោះស្រាយបាននៅពេលនេះ ដូច្នេះសូមប្រើប្រាស់ពេលនេះជំរះបញ្ហាផ្សេងៗ។ ដោយឡែក សូមលោកអ្នករក្សាទឹកចិត្តអោយមានលំនឹងចំពោះស្ថានភាពថ្មីនានា។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកក្នុងពេលនេះជួបតែភាពចម្រើនលូត លាស់ និងភាពងាយស្រួលក្នុងការប្រតិបត្តិ។ លោកអ្នកមានលទ្ធភាពគ្រប់គ្រងការងារបាន ល្អ ពិសេសងាយយល់ពីបរិបទនៅជុំវិញខ្លួន ដែលកត្តានេះអាចជួយឲ្យលោកអ្នកគេចផុតពី បញ្ហាបានដោយងាយ។ ក្រៅពីនេះ សូមកុំខ្លាចក្នុងការសុបិន្ត បើទោះបីជាចំពោះការងារធំដុំ ឬហេតុការណ៍ដែលអ្នកយល់ថាពិបាកយ៉ាងណាក្តី ពីព្រោះអ្នកអាចធ្វើឲ្យការងារនោះ សម្រេចទៅបានដោយងាយ។ លើសពីនេះ លោកអ្នកនឹងទទួលបានឳកាសច្រើនក្នុងការ អនុវត្តការងារផង និងនាំដល់ភាពចម្រើនលូតលាស់នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ អស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ឥឡូវនេះមិនមែនជាពេលវេលាដ៏ល្អបំផុត សម្រាប់ ធ្វើសកម្មភាពនោះទេ ដូច្នេះសូមពន្យាពេលធ្វើការងារសំខាន់សិន។ សូមធ្វើកិច្ចការសាម័ញ្ញ ដែលមិនតម្រូវឲ្យមានការទទួលខុសត្រូវ។ ក្នុងពេលនេះកាលវិភាគ របស់អ្នកហាក់មមាញឹក បន្តិច ដូច្នេះគួរបែងចែងពេលវេលាអោយបានសមស្រប។ លើសពីនេះ សូមព្យាយាមរក ពេលសម្រាក ប៉ុន្តែមិនគួរទៅពាក់ព័ន្ធនឹងបញ្ហាដែលមិនចាំបាច់នោះទេ។ ផ្តោតការយកចិត្ត ទុកដាក់ទៅលើការងារ និងទទួលខុសត្រូវអោយបានច្រើនបំផុត។ បើទោះបីជាស្ថានភាពល្អ ប្រសើរមិនស្ថិតខាងលោកអ្នកក្តី សូមព្យាយាមបន្ថែម ហើយរងចាំឳកាសល្អប្រសើរនៅថ្ងៃ ខាងមុនដើម្បីបំពេញការងារសំខាន់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមកំណត់ផែនការ អនុវត្ត។ សូមសំដៅទៅលើការងារដែលសំខាន់ ហើយជាការងារដែលសក្តិសមនឹងចំណេះ ជំនាញ និងសមត្ថភាពរបស់អ្នក។ ការរំពឹងវែងឆ្ងាយពេក ក៏ជាចំណុចអវិជ្ជមានដែរ។ អ្វីដែល អ្នកគួរតែធ្វើគឺផ្តោតការយកចិត្តទុកដាក់លើការងារដែលកំពុងមាននៅពេលនេះ ហើយមិន ចាំបាច់ត្រេកត្រអាលនឹងការផ្តល់ជូនផ្សេងៗនោះទេ ពីព្រោះភាពពិតជាក់ស្តែងមានតិចតួច ណាស់។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នក្រែងមានការខកខានលើការងារសំខាន់ ពេលវេលា មានភាពចាំបាច់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកថ្ងៃនេះអាចទទួលបានផលសម្រេច និងភាពចម្រើនរុងរឿងបាន។ ប៉ុន្តែក៏ទាមទារការចូលរួមយ៉ាងសកម្មភាពពីសំណាក់អ្នក ផ្ទាល់ផងដែរ។ អ្នកពិបាកនឹងសុំជំនួយពីមនុស្សនៅក្បែរខ្លួន ប៉ុន្តែនេះមិនមែនមានន័យថា អ្នកនឹងត្រូវសង្ស័យ ឬមិនមានភាពរីករាយចំពោះគេទាំងនោះទេ។ លើសពីនេះ សូមលោក អ្នកយកចិត្តទុកដាក់ជាពិសេសទៅលើទន្នន័យ ឬតួលេខ ដោយសារលោកអ្នកអាចជួបនឹង ការភ្លាំងភ្លាត់ខ្លះ ដែលអាចប៉ះពាល់ដល់ការងារបាន។ ពិនិត្យពិច័យឲ្យបានច្រើនជាមុន ទើបជាការល្អប្រសើរ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះសូមលោកអ្នកព្យាយាមវាយតម្លៃការងាររបស់ អ្នកឲ្យបានល្អបំផុត។ កុំត្រេកត្រអាលជាមួយនឹងការងារដែលមើលឃើញលទ្ធផលក្នុងពេល លឿន ពីព្រោះវាមិនអាចសម្រេចទៅបានតាមរូបភាពដែលអ្នកបានឃើញនោះទេ។ សូម ចំណាយពេលវេលា និងការតាំងចិត្តជាមួយការងារដែលមានទម្រង់ច្បាស់លាស់ ហើយ អាចទទួលផលបានល្អប្រសើរ បើទោះបីជាត្រូវចំណាយពេលវេលាយូរបន្តិចក្តី។ ក្នុងថ្ងៃនេះ លោកអ្នកទទួលបានអារម្មណ៍ដ៏ជ្រះថ្លា គំនិតរស់រវើក និងលទ្ធភាពក្នុងការបត់បែនទៅតាម កាលទេស ដូច្នេះមិនចាំបាច់បារម្ភអ្វីទេ លោកអ្នកនឹងអាចសម្របសម្រួលក្នុងស្ថានភាពបាន ល្អ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមព្យាយាមកំណត់ទំនាក់ទំនងរបស់អ្នកជាមួយ មិត្តរួមការងារ និងដៃគូជំនួញ។ បើអាចធ្វើបានសូមកុំចូលរួមក្នុងការប្រជុំពិភាក្សាទាំងឡាយ ណាដែលទំនងជាមិនអាចស្វែងរកដំណោះស្រាយបាន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកអាច គ្រប់គ្រងស្ថានការណ៍នេះបាន គឺអ្នកនឹងជួបស្ថានភាពផ្លាស់ប្តូរដែលសំខាន់ៗ និងអាចទទួល បានភាពចម្រើនលូតលាស់យ៉ាងពេញចិត្តជាក់ជាមិនខាន។ ដោយឡែក ប្រហែលជាបំណង ក្នុងការផ្លាស់ប្តូរកន្លែងការងារមិនអាចធ្វើទៅបានទេពេលនេះ ដោយសារស្ថានភាពថ្មីមិន ទាន់សមស្របនៅឡើយ។
ចំណាំៈ
ឆ្នាំទាំង៤ ខាល ម្សាញ់ មមី កុរ រាសីឡើងខ្ពស់ត្រដែត។