សម្តេចតេជោបញ្ជាក់ការបន្តទទួលសកម្មជន និងអ្នកនយោបាយគណបក្សប្រឆាំង​ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី៩មិថុនាថា សម្តេចនឹងបន្តទទួលយកសកម្មជន និងអ្នកនយោបាយពីគណបក្សប្រឆាំងនានា ដែលចង់ចូលរួមរស់ជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។

ប្រសាសន៍បញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបន្តទទួលយកសកម្មជន និងអ្នកនយោបាយពីគណបក្សប្រឆាំង បានធ្វើឡើងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និងកម្មការិនីរោងចក្រចំនួនជិត២ម៉ឺននាក់ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់ការនាំគ្នាសុំចូលរួមធ្វើជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា មានមនុស្សកាន់តែច្រើនឡើង នៅមុនការបោះឆ្នោតសកលឈានមកដល់។

ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមកម្មកររោងចក្រនោះ សម្តេចបានស្វាគមន៍ ចំពោះមនុស្សមួយក្រុមដែលគេស្គាល់ថាជាក្រុមធ្លាប់រឹងរូសបំផុតពីអតីតកាល ដោយសារតែពួកគេបានចាញ់ឧបាយកលអូសទាញរបស់ពួកមេខ្លោងក្រុមឧទ្ទាម។

ខែមេសា, ខែឧសភា និងឈានចូលក្នុងខែមិថុនានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមបណ្តាញសង្គមមុននេះ បញ្ជាក់ថា «ទឹកដែលធ្លាប់ល្អក់ បានរងនឹងភាពថ្លាមកវិញហើយ»។

ads banner