កម្ពុជាសម្លឹងទីផ្សារអារ៉ាប់អេមីរ៉ាត (Video Inside)
កម្ពុជាកំពុងសម្លឹងមើលទីផ្សារក្នុងប្រទេសអារ៉ាប់មីរ៉ាត់ ដើម្បីការអាចនាំទំនិញរបស់កម្ពុជា យកចេញទៅលក់នៅក្នុងប្រទេសមជ្ឈឺមបូព៌ា។ កម្ពុជានិងប្រទេសអារ៉ាប់អេមីរ៉ាតកាលពីថ្ងៃទី៨មិថុនា ទើបបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងនៅថ្ងៃទី៩មិថុនានេះថា ប្រទេសអារ៉ាប់អេមីរ៉ាតនឹងអាចជួយកម្ពុជា ក្នុងការនាំទំនិញជាច្រើន ដើម្បីយកចេញទៅលក់ក្នុងទីផ្សារប្រទេសមជ្ឈិមបូព៌ានោះ។
យោងតាមក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេរវាងកម្ពុជា និងប្រទេសអារ៉ាប់អេមីរ៉ាត ក្នុងឆ្នាំ២០២១ មានទឹកប្រាក់ ១៥១លាន៥៤ម៉ឺន៧ពាន់៥៧ ដុល្លារ ដែលចំនួននេះបានកើនជាង ៥២ ភាគរយធៀបនឹងឆ្នាំ២០២០។
របាយការណ៍ដដែលបានបញ្ជាក់ថាក្នុងទំហំពាណិជ្ជកម្មសរុបជាង១៥១លានដុល្លារនេះ មានជាង៩៩ លានដុល្លារ ដែលជាតម្លៃទំនិញកម្ពុជា នាំចូលពីប្រទេសអារ៉ាប់អេមីរ៉ាត៕