ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមបិទបញ្ចប់ (Video Inside)

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ នៅថ្ងៃទី៩មិថុនានេះហើយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រព្រឹត្តទៅក្នុងបរិវេណពហុកីឡដ្ឋានមរតកតេជោ។

ក្នុងពិធីបិទបញ្ចប់នាល្ងាចថ្ងៃទី៩មិថុនា ផ្ទាំងទស្សនីយភាពសិល្បៈជាច្រើន ត្រូវបានសម្តែងនៅថ្ងៃចុងក្រោយនេះជាមួយនឹងការបាញ់កាំជ្រួចអបអរថ្ងៃបញ្ចប់ចុងក្រោយនេះថែមទៀត។

ក្នុងរយៈពេលប្រកួតមួយសប្តាហ៍រវាងពីថ្ងៃទី៣ ដល់៩មិថុនា, កម្ពុជាបានទទួលមេដាយមាស សរុប៧០គ្រឿង ក្នុងនោះមេដាយមាសចំនួន៩គ្រឿង, មេដាយប្រាក់១៨គ្រឿង និងមេដាយសំរិទ្ធចំនួន៤៣គ្រឿង។ កម្ពុជាបានស្ថិតក្នុងលំដាប់លេខរៀងទី៨។

ប្រទេសដែលស្ថិតក្នុងលំដាប់លេខរៀងទី១ គឺប្រទេសឥណ្ឌូណេស៊ី ដែលទទួលបានមេដាយសរុប៤០១គ្រឿង, ក្នុងនោះមេដាយមាស១៥៩គ្រឿង, មេដាយប្រាក់១៤៨គ្រឿ ងនិងមេដាយសំរិទ្ធ៩៤គ្រឿង។

ប្រទេសថៃ និងវៀតណាមស្ថិតក្នុងលំដាប់លេខរៀងទី២ និងទី៣ជាបន្តបន្ទាប់ ខណៈម៉ាឡេស៊ីជា ប្រទេសក្នុងលំដាប់លេខរៀងទី៤, ប្រទេសហ្វីលីពីន, មីយ៉ាន់ម៉ា និងសឹង្ហបុរី ស្ថិតក្នុងលំដាប់លេខរៀងលើប្រទេសកម្ពុជា។

ប្រទេសដែលទទួលបានចំណាត់លេខរៀងទី៩, ទី១០ និងទី១១ ក្រោមកម្ពុជា គឺប្រទេសប្រុយណេ, ប្រទេសទីម័រខាងកើត និងប្រទេសឡាវ។

ads banner