ក្រុមនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំចេញសេចក្តីជូនដំណឹង ក្រោយប្រសាសន៍នាយករដ្ឋមន្ត្រី (Video Inside)
ក្រុមនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី៩ មិថុនា ក្រោយប្រសាសន៍អំពាវនាវរបស់សម្តេចសូមឱ្យពិនិត្យមើលសាឡើងវិញ លើករណីណាដែលមានការរឹបអូសលំនៅដ្ឋានពីក្រុមរកស៊ីផ្នែកអចលនទ្រព្យ។
ក្នុងរយៈពេលកន្លងមកនេះ មានសេចក្តីរាយការណ៍អំពីការរឹបអូសយកលំនៅដ្ឋានវិញ ពីក្រុមអ្នករកស៊ីមុខជំនួញអចលនទ្រព្យ បន្ទាប់ពីអ្នកទិញផ្ទះមិនមានលទ្ធភាពបង់បន្ត ដោយសារតែការជួបវិបត្តិសេដ្ឋកិច្ចសកល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី៩ មិថុនា ឆ្នាំ២០២៣ អំពាវនាវសូមឱ្យប្រធានក្រុមហ៊ុនអចលនទ្រព្យពិនិត្យលើបញ្ហាដែលមានការរឹបអូសយកទ្រព្យសម្បត្តិវិញនេះ។
ក្រោយសេចក្តីអំពាវនាវរបស់សម្តេចនេះ, ក្រុមនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានប្រញាប់ចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដោយអំពាវនាវដល់ប្រជាពលរដ្ឋដែលបានរងគ្រោះ ដោយសារការរឹបអូសទ្រព្យសម្បត្តិនេះ ត្រូវជូនដំណឹងមកនិយ័តករអាជីវកម្មជាបន្ទាន់ ដើម្បីធ្វើការសម្របសម្រួល និងដោះស្រាយជាមួយនឹងម្ចាស់គំរោងសាជាថ្មីឡើងវិញ។