ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ នៅក្នុងថ្ងៃនេះការងារ និងបន្ទុកផ្សេងៗហាក់មានច្រើន ជាងសព្វដង។ លោកអ្នកក៏មានបំណងនឹងចង់ដោះស្រាយករណីទាំងអស់នោះក្នុងពេលតែ មួយផងដែរ។ សូមធ្វើតាមវិចារណញាណរបស់ខ្លួន ពីព្រោះថ្ងៃនេះក៏ជាថ្ងៃល្អសម្រាប់អ្នកក្នុង ការបញ្ចប់គម្រោងដែលបានចាប់ផ្តើមពីថ្ងៃមុន។ ហោរាសាស្រ្តអាជីពណែនាំអោយលោក អ្នកចាប់ផ្តើមអនុវត្តផែនការច្នៃប្រឌិត។ បោះបង់ចោលការសង្ស័យ និងការព្រួយបារម្ភ ពីព្រោះលោកអ្នកកំពុងស្ថិតក្នុងគន្លងផ្លូវដែលល្អត្រឹមត្រូវ។ ក្រៅពីនេះ សូមលោកអ្នក ព្យាយាមចំណាយពេលវេលាអោយបានត្រឹមត្រូវ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម និងកិច្ចការងារនានារបស់អ្នកមានដំណើរការល្អ ប្រសើរ។ ប៉ុន្តែអ្នកក៏នៅមានបញ្ហាខ្លះដែលមករំខានចិត្ត និងធ្វើអោយខាតពេលវេលា ដូច្នេះ សូមយកចិត្តទុកដាក់អោយបានគ្រប់ករណីទាំងអស់។ លើសពីនេះទៅទៀត សូមកុំរស់នៅ ជាមួយកំហុសដែលអ្នកធ្លាប់បានទទួលស្គាល់មកហើយ។ ក្នុងនោះ សូមលោកអ្នកកុំមានការ សង្ស័យ បើទោះបីជាអាជីវកម្ម និងកិច្ចការងារមិនទាន់ទទួលបានទិន្នផលនៅក្នុងពេលព្រឹក។ វាគ្មានហេតុផលណាមួយអោយអ្នកត្រូវធ្វើការផ្លាស់ប្តូរនៅក្នុងពេលនេះនោះទេ។ ក្រៅពីនេះ សូមលោកអ្នកយកចិត្តទុកដាក់ទៅលើឯកសារ ហើយរកវិធីសាស្រ្ត និងពេលវេលាបញ្ចប់ ការងារនោះអោយអស់ ដោយសារវាជាមន្ទិលសម្រាប់ជំហានអនុវត្តរបស់អ្នក។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលមានអំណោយផលសម្រាប់ការចាប់ ផ្តើមអនុវត្តការងារទាំងឡាយ។ លោកអ្នកនឹងទទួលបានរលូនក្នុងការអនុវត្ត បញ្ហាដែលធ្លាប់ រឹងស្ទះពីមុនក៏មិនធ្វើអោយរំខាននោះដែរ ក្រៅពីនេះ លោកអ្នកមានជំនួយច្រើនពីមនុស្ស នៅក្នុងក្រុមការងារជាមួយគ្នាទៀតផង។ ក្រៅពីនេះ ប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរ ការងារ ថ្ងៃនេះជាឳកាសដែលត្រឹមត្រូវ និងមានស្ថេរភាពបំផុត។ ផ្ទុយអំពីអំណោយផល ទាំងនេះសូមធ្វើយ៉ាងណាកុំសម្រេចចិត្តបំពេញការងារច្រើនក្នុងពេលតែមួយ ហើយក៏មិន គួរសម្រេចចិត្តផ្លាស់ប្តូរគម្រោងរបស់ខ្លួន ព្រោះការផ្តល់ជូនតែសម្រាប់រយៈពេលខ្លីនោះដែរ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអាជីពរបស់លោកអ្នកមានភាព វិជ្ជមានបំផុត។ អ្នកអាចសម្រេចចិត្តចាប់ផ្តើមការងារថ្មី ការចុះកិច្ចសន្យា ការងារជាក្រុម និង ការបណ្តាក់ទុនតូចធំបាន។ បញ្ហាខ្លះនៅតែអាចកើតឡើង ប៉ុន្តែជាការល្អប្រសើរពីព្រោះ លោកអ្នកអាចធ្វើការដោះស្រាយបានដោយងាយស្រួលបំផុត។ ករណីនានាដែលទាក់ទង នឹងការងារនៅក្នុងថ្ងៃនេះនឹងអាចបញ្ចប់ទៅបានដោយជោគជ័យ ដូច្នេះសូមកុំមានការស្ទាក់ ស្ទើរ។ ប៉ុន្តែវាចាំបាច់បំផុតដែលអ្នកត្រូវមានភាពអត់ធ្មត់ កុំធ្វើអោយមានការអាក់អន់រវាង ទំនាក់ទំនង ពិសេសកុំជ្រៀតជ្រែកនឹងផលប្រយោជន៍របស់អ្នកដទៃ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកនៅក្នុងពេលនេះមានដំណើរការ ល្អគួរអោយកត់សម្គាល់ ប៉ុន្តែវាតម្រូវអោយអ្នកពិនិត្យវាយតម្លៃគម្រោងផែនការជាថ្មី។ ស្ថាន ភាពដែលកំពុងកើតឡើងជុំវិញការងាររបស់អ្នកហាក់មានឥទ្ធិពលខ្លាំង ដែលអាចងាយធ្វើ អោយការងាររបស់អ្នករងផលប៉ះពាល់ ប្រសិនបើអ្នកគ្មានគម្រោងច្បាស់លាស់ និងរឹងមាំទេ នោះ។ ក្នុងនោះ លោកអ្នកមិនចាំបាច់ស្វែងរកការបង្ហាញសមត្ថភាពចំពោះអ្នកដទៃនោះទេ ការខិតខំបំពេញការងារ និងទទួលខុសត្រូវលើការងាររបស់ខ្លួននឹងធ្វើអោយអ្នកជួបសំនាង ល្អ។ ក្រៅពីនេះ សូមព្យាយាមស្វែងរក និងប្រមូលពត៌មានអោយកាន់តែច្រើន។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីវកម្ម និងកិច្ចការងារតូចធំនៅក្នុងពេល នេះនឹងអាចសម្រេចទៅបានដោយងាយស្រួល។ ក្នុងនោះស្ថេរភាពអាជីពនៅថ្ងៃនេះនឹងហុច ផលកាន់តែប្រសើរសម្រាប់អនាគតការងាររបស់អ្នក។ ហោរាសាស្រ្តអាជីពសំឡឹងឃើញថា អ្នកនឹងអាចទទួលបានការតម្លើងឋានៈតួនាទី ការផ្តល់កិច្ចការសំខាន់ ឬលាភសំណាងជា សម្ភារៈក្តី ជាទ្រព្យសម្បត្តិក្តី។ ក្រៅពីនេះ ថ្ងៃនេះក៏ជាពេលសមស្របបំផុតសម្រាប់ដោះ ស្រាយបញ្ហា រួមទាំងបញ្ហាលុយកាក់ផងដែរ ហេតុនេះសូមកុំបណ្តោយអោយអំណោយ ផលនេះកន្លងទៅផុត។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំអោយមាន ការព្រួយបារម្ភ ឬអស់សង្ឃឹមចំពោះភាពបរាជ័យក្នុងអាជីពបណ្តោះអាសន្ន។ សូមព្យាយាម ជានិច្ច ពីព្រោះស្ថានភាពលំបាកនឹងត្រូវបានដោះស្រាយយ៉ាងប្រសើរនៅក្នុងពេលនេះ។ មិន ត្រឹមតែប៉ុណ្ណោះលោកអ្នកអាចស្នើសុំជំនួយពីមនុស្សនៅជុំវិញខ្លួនបានដោយសេរី ដោយរួម ទាំងសមាជិកក្រុមគ្រួសារផងដែរ។ ក្នុងនោះ ក៏សូមចងចាំថាអ្នកអាចងាយរងឥទ្ធិពលមិនល្អ ពីក្នុងមជ្ឈដ្ឋានខាងក្រៅ ដូច្នេះសូមគិតគូរអោយបានម៉ត់ចត់ ហើយមិនគួរប្រថុយប្រថាន សោះឡើយ។ ផ្ទុយពីនេះ ថ្ងៃនេះអ្នកអាចធ្វើការប្រជុំពិភាក្សា ឬថ្លែងសន្ទរកថាជាសាធារណៈ បានយ៉ាងប្រសើរបំផុត។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលល្អសម្រាប់ប្រើប្រាស់លុយ កាក់ក្នុងមុខជំនួញអាជីវកម្មតូចធំ។ លំនឹងផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ត្រូវបានធានា។ អ្នកក៏នឹង ជួបឳកាសច្រើន ដែលអាចធ្វើអោយអ្នកទទួលបានផលយ៉ាងប្រសើរផងដែរ។ បើសិនជាអ្នក ចង់ដោះស្រាយបញ្ហា គឺសូមជ្រើសរើសពេលវេលាព្រឹក ដោយសារអ្នកនឹងអាចលទ្ធភាពកាន់ តែច្រើន។ សម្រាប់ការងារដែលអ្នកកំពុងអនុវត្តសព្វថ្ងៃ គឺនឹងមានអំណោយផលល្អប្រសើរ ណាស់នៅក្នុងពេលអនាគត ដូច្នេះការផ្លាស់ប្តូរវាស្រ័យទៅលើបំណងរបស់អ្នក។ ដោយ ឡែកអំនោយផលផ្នែកទំនាក់ទំនងនៅក្នុងថ្ងៃនេះមានពេញបរិបូណ៍។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយពិនិត្យវាយ តម្លៃ គូសវាងគម្រោងផែនការអោយបានល្អិតល្អន់។ អ្នកត្រូវរងផលប៉ះពាល់ច្រើននៅក្នុង ថ្ងៃនេះ ហើយក៏អាចជះឥទ្ធិពលទៅដល់ថ្ងៃខាងមុខនេះផង។ ហេតុនេះសូមរៀបចំគម្រោង យ៉ាងណាដើម្បីមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ដោះស្រាយស្ថានភាពដែលបានកើតឡើង ទាន់ពេលវេលា។ ក្នុងពេលនេះ លោកអ្នកមិនចាំបាច់ត្រូវចំណាយពេលវេលាចែចង់ ឬ ពិភាក្សាយកចិត្តថ្លើមនរណាម្នាក់ឡើយ។ វាជាពេលដែលត្រឹមត្រូវបំផុត ប្រសិនបើអ្នកផ្តោត ទៅលើការងាររបស់ខ្លួនអោយបានពេញលេញ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពរំលឹកដល់បញ្ហាបំណុល។ សូមលោកអ្នករកវិធីសាស្រ្តសមស្របយ៉ាងណាដោះស្រាយរឿងបំណុលប្រសិនជាមាន ពីព្រោះបំណុលនេះកំពុងផ្តល់នូវសញ្ញាណអវិជ្ជមានខ្លាំងទៅដល់ការងារដែលកំពុងអនុវត្ត និងជាពិសេសកេរ្តិ៍ឈ្មោះរបស់អ្នក។ ក្នុងនោះ សូមរំលឹកករណីនានាអោយបានច្រើនដង ដោយសារអ្នកអាចមានការភ្លេចភ្លាំងក្នុងការបញ្ជូនឯកសារ បង់ប្រាក់ និងបញ្ជាអនុវត្ត ផ្សេងៗ។ ផ្ទុយទៅវិញ លទ្ធភាពក្នុងការធ្វើទំនាក់ទំនងរបស់អ្នកមានពេញបរិបូណ៍ រួមទាំង ទំនាក់ទំនងជាមួយថ្នាក់លើរបស់អ្នកផងដែរ ដូច្នេះសូមប្រើប្រាស់ឳកាសនេះអោយមាន ប្រសិទ្ធភាព។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពស្នើអោយពិចារណាជម្រើសនៃការអភិ វឌ្ឍន៍អាជីពដែលអាចធ្វើទៅបាន។ អ្នកអាចនឹងខកចិត្តក្នុងអាជីពរបស់អ្នក ឬសុបិន្តចង់បាន មុខតំណែងខ្ពស់ជាងនេះ ពីព្រោះករណីទាំងនេះមិនទាន់អាចសម្រេចទៅបាននោះទេនៅ ពេលនេះ។ ប៉ុន្តែលោកអ្នកបែរជាអាចធ្វើការសម្របសម្រួល និងបត់បែនទៅគ្រប់កាលទេសរ រាល់ពេលបំពេញការងារ ដែលករណីនេះនឹងជួយបញ្ចៀសភាពរឹងស្ទះ និងបញ្ហាបាន ច្រើន។ នៅថ្ងៃនេះ បំណងនៃការផ្លាស់ប្តូរទាំងឡាយអាចធ្វើបានដោយគ្មានផលរំខានទេ ដូច្នេះសូមធ្វើតាមក្តីប្រាថ្នា។ ដោយឡែក លោកអ្នកនឹងអាចបញ្ចេញគោលគំនិត និងបំណង ប្រាថ្នាបានជាសាធារណៈ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពផ្តល់ដំបូន្មានអោយ លោកអ្នកយកចិត្តទុកដាក់ទៅពេលវេលា។ ស្ថានភាពអាជីវកម្ម និងកិច្ចការងារនាពេលនេះ មានភាពចម្រុងចម្រើនល្អប្រសើរណាស់ ប៉ុន្តែអ្នកបែរជាត្រូវយារយីជាមួយនឹងស្ថានភាព ដែលគ្មានពេលវេលាគ្រប់គ្រាន់។ ហេតុនេះសូមព្យាយាមកំណត់ាការងារជាអាទិភាព។ ក្នុង នោះសូមកុំអន្ទោលទឹកចិត្តរបស់ខ្លួនជាមួយនឹងបញ្ហាដែលបានកើតឡើង ឬបរាជ័យដែល នាំអោយរំខានចិត្ត និងធ្វើអោយខាតពេល។ លោកអ្នកកំពុងដើរនៅលើផ្លូវដែលត្រឹមត្រូវ វាគ្រាន់តែហត់បន្តិច ដូច្នេះសូមព្យាយាម។ ក្នុងនោះដែរ រកពេលសម្រាកខ្លះ ទើបមិនធ្វើឲ្យ អ្នកបង់ខាតឳកាសសំខាន់។
ចំណាំៈ
ឆ្នាំទាំង៥ ខាល ថោះ ម្សាញ់ មមែ កុរ រាសីឡើងខ្ពស់ត្រដែត។