៤ខែដើមឆ្នាំ ចំណូលកៅស៊ូមានចំនួនជាង២៦០លានដុល្លារ (Video Inside)

កម្ពុជារកចំណូលបានជាង ២៦០លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ រយៈពេល ៤ខែដំបូង ឆ្នាំ២០២៣។ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រាក់ចំណូលនេះ បានកើនឡើងជាង៤១.៤% បើធៀបឆ្នាំ២០២២។

កម្ពុជាមានផ្ទៃដីដាំដំណាំកៅស៊ូសរុបចំនួនជាង៤០ម៉ឺន៤ពាន់៥៧៨ហិកតា។ កៅស៊ូដែលអាចចៀរជ័របាន មានផ្ទៃដីចំនួន ៣១ម៉ឺន៥ពាន់៣៣២ ហិកតា ស្មើនឹង៧៨ភាគរយ និងផ្ទៃដីថែទាំ មានចំនួន ៨ម៉ឺន៩ពាន់២៤៦ ហិកតា ស្មើនឹង ២២ ភាគរយ។

កៅស៊ូរបស់កម្ពុជាត្រូវបាននាំ ចេញទៅប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុប។

ads banner