កម្ពុជាមានបំណុលសាធារណៈ ១០.២៧ ប៊ីលានដុល្លារ (Video Inside)

បំណុលរបស់កម្ពុជា មានជាង ១០.២៧ប៊ីលានដុល្លារ ដែលស្ថិតក្នុងក្រោមពិតានបំណុល Debt Ceiling ដែលកម្ពុជាមានលទ្ធភាពអាចគ្រប់គ្រងបាន។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពីការរីករាលដាល នៃវិបត្តិជំងឺកូវីដ១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី។

គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៣នេះ, កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១០.២៧ប៊ីលានដុល្លារ ក្នុងនោះប្រមាណ១០.២៣ប៊ីលានដុល្លារ គឺជាបំណុលសាធារណៈក្រៅប្រទេស…ចំណែកប្រមាណ ៤២.៤៥ លានដុល្លារអាមេរិក គឺជាបំណុលសាធារណៈក្នុងប្រទេស។

សមាសភាគបំណុលសាធារណៈទាំងនោះ រួមមាន ៤៣% ជាតម្លៃដុល្លារអាមេរិក, ២១% ជាតម្លៃអេសដេអ៊ែរ, ១២% ជាតម្លៃយ័នរបស់ចិន, ១១% ជាតម្លៃយ៉េនរបស់ជប៉ុន, ៧%ជាតម្លៃលុយអឺរ៉ូ និង ៦%ទៀតជារូបយវត្ដុជាតិ និងរូបិយប័ណ្ណផ្សេងៗ។

ក្រសួងសេដ្ឋកិច្ចបានវាយតម្លៃថា អនុបាតតម្លៃបច្ចុប្បន្ន នៃបំណុលសាធារណៈក្រៅប្រទេស ធៀបនឹងផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា មានត្រឹមកម្រិត ២៤.៩% ធៀបនឹងអនុបាតគោល ៤០%។

ads banner