បណ្ឌិត ហ៊ុន ម៉ាណែត បកស្រាយនូវពាក្យ «ដដែលៗមិនផ្លាស់ប្តូរ» (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានបកស្រាយតបចំពោះពាក្យសម្តីរិះគន់របស់ក្រុមប្រឆាំង ដែលតែងនិយាយប៉ះពាល់ដល់កិត្តិនាមរបស់គណបក្សប្រជាជនកម្ពុជា។ គណបក្សប្រឆាំងផ្កាប់មុខ នៅពេលដែលមានការប្រកួតប្រជែងការឃោសនាបោះឆ្នោតម្តងៗ តែងនិយាយថាគណបក្សប្រជាជនកម្ពុជាកាន់អំណាចយូរ និងមានភាពដដែលៗដោយមិនផ្លាស់ប្តូរ។

ជាមួយនឹងការរិះគន់ប្រើពាក្យច្រំដែល «ដដែលៗមិនផ្លាស់ប្តូរ» នេះ, ក្រុមធ្វើនយោបាយប្រឆាំងថែមទាំង ហ៊ានប្រើនូវឧបាយកលទុច្ចរិត ដោយវិធីញុះញង់ និងការនិយាយលាបពណ៌ដាក់មកលើគណបក្សប្រជាជនកម្ពុជាថែមទៀត។

បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពឳកាសជួបសំណេះសំណាលជាមួយយុវជនបក្សក្នុងសប្តាហ៍នេះ បានលើកឡើងបកស្រាយអ្វីជាពាក្យ «ដដែល» និងអ្វីជាការផ្លាស់ប្តូរ និងអ្វីជាការប្រែប្រួលរបស់គណបក្សប្រជាជនកម្ពុជា។

ads banner