សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា គឺជារាជរដ្ឋាភិបាលដែលបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា គឺជារាជរដ្ឋាភិបាល ដែលបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅបន្ត ដែលពិធីនេះធ្វើឡើងនៅ វិមានសន្តិភាព នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ។

សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា គឺជារាជរដ្ឋាភិបាល ដែលបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយថ្ងៃ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាល បានរៀបចំក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ដើម្បីផ្សាភ្ជាប់ភាពជិតស្និទ្ធរវាងរាជរដ្ឋភិបាលជាមួយប្រជាពលរដ្ឋ ដោយទទួលបានសមិទ្ធផលសំខាន់ៗជាច្រើន។

សូមរំលឹកថា នៅដើមអាណត្តិនីមួយៗ រាជរដ្ឋាភិបាល តែងបានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី-ខេត្ត សំដៅគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មានតួនាទីលើកកម្ពស់ការដឹកនាំ សម្របសម្រួលគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្ដល់សេវា ការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយបញ្ហានានា ដើម្បីប្រជាពលរដ្ឋនៅមូលដ្ឋាន ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner