ក្រសួងប្រៃសណីយ៍ជូនដំណឹងពីលទ្ធផលប្រឡងវិញ្ញាសាសរសេរ និងកាល បរិច្ឆេទនៃការប្រឡងវិញ្ញាសាសម្ភាសន៍ផ្ទាល់មាត់

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានចេញសេចក្តី ជូន ដំណឹង មួយដោយប្រាប់ដល់បេក្ខជនដែល បានប្រឡងជាប់ វិញ្ញាសាសរសេរ នាសម័យប្រឡងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ពី គណៈកម្មការរៀប ចំការ ប្រឡងនឹង រៀបចំការប្រឡងវិញ្ញាសា សម្ភាសន៍ផ្ទាល់មាត់តាមការកំណត់ ដូចខាងក្រោម៖

*កាលបរិច្ឆេទសម្ភាសន៍ ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣
*ពេលវេលាសម្ភាសន៍ ៖ ដូចមានក្នុងតារាងជូនភ្ជាប់តាមមុខជំនាញ ដោយបេក្ខជនត្រូវមកដល់មណ្ឌលប្រឡងរយៈពេល៣០នាទី មុនម៉ោងដែលបេក្ខជនត្រូវចូលសម្ភាសន៍
*មណ្ឌលប្រឡង ៖ ទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (អគារ ក ជាន់ទី៣)
*ឯកសារភ្ជាប់ ៖ អត្តសញ្ញាណបណ្ណ ឬឆាយា ឬលិខិតឆ្លងដែន និង “ពាក្យសុំចុះឈ្មោះប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍” (ទំព័រទី១ មាន QR Code) ។

សម្រាប់ព័ត៌មានបន្ថែម ឬចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងការប្រឡង បេក្ខជនអាចទាក់ទងតាមរយៈទូរសព្ទលេខ ០១៧ ៧១៦ ៩២១ / ០១២ ៩២៥ ៩៣៥ និងសូមតាមដានទំព័រហ្វេសប៊ុក “ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ – Ministry of Post and Telecommunications” អំពីការជូនដំណឹងស្ដីពីលទ្ធផលប្រឡងជាប់ជាស្ថាពរ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner