វីដេអូ៖ ព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដ ២០-មិថុនា-១៩៧៧

២០ មិថុនា ១៩៧៧ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រពិត ដែលបានឆ្លុះបញ្ចាំងពីរវីរភាព សមមិត្ត ហ៊ុន សែន ព្រមទាំងយុទ្ធមិត្តបួនរូបទៀត ដែលបានយកអាយុជីវិតជាដើមទុន ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយយោធាក្នុងការរំដោះជាតិមាតុភូមិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត។

ផ្ដើមចេញពីដំណាក់ជាប្រវត្តិសាស្រ្តនេះ ទើបនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ក៏ត្រូវបានបង្កើតឡើង ដោយសមមិត្តហេង សំរិន សមមិត្ត ជា ស៊ីម សមមិត្ត ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងស្មារតី ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។

សន្តិភាព ស្ថេរភាពនយោបាយ ការឯកភាពជាតិ និងការអភិវឌ្ឍនាពេលបច្ចុប្បន្នដែលកម្ពុជាកំពុងមាន គឺបានមកពីការយកជីវិតជាដើមទុនកាលពី៤៦ឆ្នាំមុន។

ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ 

#សច្ចធម៌ប្រវត្ដិសាស្រ្ដ
#ព្រះរាជាណាចក្រកម្ពុជា #ឥស្សរជនឆ្នើមកម្ពុជា #របបប្រល័យពូជសាសន៍ #ប្រទេសវៀតណាម #យុទ្ធមិត្ត #សន្តិភាព #ការឯកភាពជាតិ #ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ #យោធា

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

To all social media

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner