៥ខែដើមឆ្នាំ, កម្ពុជាមានភ្ញៀវទេសចរជាង២លាននាក់ (Video Inside)

កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២លាននាក់ នៅក្នុងរយៈពេល៥ខែដំបូង នៃឆ្នាំ២០២៣។ ក្រសួងទេសចរណ៍បានថ្លែងថាតួលេខនេះកើនឡើងជាង៥៣០% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២២។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្នុងសន្និបាតបូកសរុបការងារទេសចរណ៍, ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ នៅសណ្ឋាគារសុខាភ្នំពេញ បានបញ្ជាក់ថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា ជាង ២លាន១៦ម៉ឺននាក់ ដែលកើនឡើងជាង៥៣០% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។

លោកបានរៀបរាប់ថាភ្ញៀវទេសចរជាតិ មានប្រមាណ១០លាននាក់ កើនឡើង ៧៦,៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរំពឹងថាឆ្នាំ២០២៣នេះ កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជា ៤លាននាក់ និងទេសចរក្នុងស្រុកប្រមាណ ១៦លាននាក់។

តួលេខភ្ញៀវទេសចររបស់កម្ពុជាបានធ្លាក់ចុះស្ទើរដល់ចំណុចសូន្យក្នុងពេលដែលពិភពលោកបានរងនឹងវិបត្តិកូវីដ១៩។ ក្រោមនយោបាយចាក់វ៉ាក់សាំងស្រោចស្រពទូទាំងប្រទេស
លោក ថោង ខុន បានបន្តថា កម្ពុជាទទួលបានជោគជ័យនឹងការប្រយុទ្ធជាមួយជំងឺកូវីដ១៩
សកម្មភាបទេសចរក្នុងស្រុក បានត្រឡប់មករកភាពដើមវិញ ហើយទេសចរអន្តរជាតិក៏កំពុងមានកំណើនជាបន្តបន្ទាប់។

កម្ពុជាមានសុទិដ្ឋិនិយមថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៧លាននាក់ នៅក្នុងឆ្នាំ២០២៥ ឬ២០២៦ ហើយនឹងអាចរួមចំណែកជំរុញសេដ្ឋកិច្ចងើបឡើងវិញបានល្អប្រសើរផងដែរ។

ads banner