ប្រេងសាំងនៅថេរ និងម៉ាស៊ូតកើនឡើង (Video Inside)
អត្ថបទដោយ៖
Apsara Net
តម្លៃប្រេងសាំង បានឋិតនៅថេរ ខណៈប្រេងម៉ាស៊ូតបានកើនតិចតួចថែមទៀត សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។
យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពី់ថ្ងៃទី២១រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់២០០រៀលក្នុង១លីត្រ ដែលតម្លៃនេះគឺឋិតនៅថេរ បើធៀបទៅការលក់រយៈ ពេល១០ថ្ងៃមុន… ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន៣ពាន់៩៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះបានកើនឡើងចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។
សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច ៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។