សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ មិថុនា ២០២៣

១. ក្រុមហ៊ុន SPC Global ដែលជាកសិអាជីវកម្មរបស់អូស្ត្រាលី ចាប់អារម្មណ៍ការវិនិយោគកសិកម្ម និងសក្តានុពលពាណិជ្ជកម្មនៅកម្ពុជា លើផលិតផលស្វាយ សាវម៉ាវ មៀន និងស្រកានាគ – ខ្មែរថាមស៍

២. ៥ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជាង ១៤៧លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ – FN

៣. កម្ពុជាគ្រោងនាំចេញប្រហុកទៅកាន់ទីផ្សារអឺរ៉ុបក្នុងពេលឆាប់ៗនេះ ខណៈការនាំចេញនឹងត្រូវកែច្នៃក្រោមលក្ខខណ្ឌចំនួន៣ ដូចជា ក្លិន រសជាតិ និងរូបរាង – FN

៤. អាមេរិកគ្រោងនឹងដាក់ទណ្ឌកម្មថ្មីក្នុងសប្តាហ៍នេះ លើបណ្ដាធនាគាររដ្ឋរបស់មីយ៉ាន់ម៉ាដើម្បីកាត់ផ្តាច់ហិរញ្ញវត្ថុដល់របបយោធា – Reuters

៥. ប៉ាគីស្ថាន និងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរតម្លៃ ៤,៨ប៊ីលានដុល្លារ – CNA

#ams1minute

ads banner