កម្ពុជាឈ្នះមេដាយមាសមួយគ្រឿងក្នុងការប្រកួត Soft Tennis នៅកូរ៉េខាងត្បូង (Video Inside)
កម្ពុជាទទួលបានមេដាយចំនួន៥គ្រឿងក្នុងព្រឹត្តិការណ៍ Korea Cup 2023 ក្នុងនោះមេដាយចំនួន៤ ត្រូវបានដណ្តើមដោយក្រុមកីឡាករ Soft Tennis របស់កម្ពុជា។ ព្រឹត្តិការណ៍ Korea Cup 2023 បានប្រព្រឹត្តទៅ៤ថ្ងៃ ក្នុងប្រទេសកូរ៉េខាងត្បូងរវាងពីថ្ងៃទី១៦ ដល់ ២០មិថុនា។
កម្ពុជាបានបង្ហាញខ្លួនក្នុងការប្រកួតកីឡា Soft Tennis នេះតាំងពីឆ្នាំ២០១៥ ប៉ុន្តែទើបតែឆ្នាំនេះទេ ដែលកម្ពុជាបានទទួលមេដាយបានច្រើន។ កាលពីឆ្នាំ២០២២, ការប្រកួត Soft Tennis បានទទួលមេដាយត្រឹមតែសំរិទ្ធប៉ុណ្ណោះ ប៉ុន្តែក្នុងឆ្នាំ២០២៣នេះ, ការប្រកួត Soft Tennis បានឈ្នះ មេដាយ៤គ្រឿង ក្នុងនោះមានមេដាយមាសមួយគ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង ក្នុងចំណោមមនុស្ស៨នាក់ ដែលកម្ពុជាបានបញ្ជូនចូលរួមក្នុងការប្រកួត។
ព្រឹត្តិការណ៍ Korea Cup គឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលមានការប្រកួត Soft Tennis ជាមួយប្រទេសជប៉ុន, ចិនតៃវ៉ាន់, ចិនដីគោក, ប្រទេសប៉ូឡូញ, ប្រទេសឆេក, ម៉ុងហ្គោលី, ប៉ាគីស្ថាន, ឥណ្ឌា, ប្រទេសថៃ, ហ្វីលីពីន, វៀតណាម, ទីម័រខាងកើត, កម្ពុជា និងកូរ៉េខាងត្បូង។