ក្រសួងមហាផ្ទៃបណ្តេញចេញមន្ត្រីនគរបាលពីររូប (Video Inside)
អត្ថបទដោយ៖
Apsara Net
មន្ត្រីនគរបាលនាយកដ្ឋានបុគ្គលិក ២រូប ត្រូវបានដកតំណែង, ដកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌថែមទៀត ពាក់ព័ន្ធនឹងអំពើឆបោក។
យោងតាមសេចក្តីប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មានទើបទទួលបានថ្ងៃនេះ បានដកតំណែង និងបណ្តេញវរសេនីយ៍ទោ ម៉ែន ម៉ារ៉ាឌី នាយរងការិយាល័យបៀរវត្សនគរបាលជាតិ និងវរសេនីយ៍ទោ ណុប បូ នាយរងការិយាល័យគ្រប់គ្រងឯកសារ ក្រោមមូលហេតុ «ល្មើសវិន័យកងកម្លាំងនគរបាលជាតិ»។
យោងតាមសេចក្តីរាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ វរសេនីយ៍ទោនគរបាលទាំង២រូបនោះ បានជាប់ពាក់ព័ន្ធករណីឆបោក មានស្ថានទម្ងន់ទោស និងក្លែងឯកសារសាធារណៈ។ វរសេនីយទោដែលទទួលបានការបណ្តេញចោលនេះ ត្រូវគេរំពឹងថានឹងប្រឈមចំពោះមុខច្បាប់ ដើម្បីធ្វើការកាត់ទោសថែមទៀត។