ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ឳកាសមុខរបរ និងការងារថ្មីរបស់លោកអ្នកមិនទាន់មកដល់នោះទេ ដូច្នេះសូមកុំសម្តែង ឬធ្វើអ្វីដែលមិនមែនជាខ្លួនអ្នក។ ចំពោះការងារដែលមាននៅក្នុងដៃនៅពេលនេះ តម្រូវឲ្យរៀបចំគម្រោងច្បាស់លាស់ ពីព្រោះឳកាសអភិវឌ្ឍន៍ការងារអាស្រ័យលើការងាររៀបចំទាំងនេះ។ លោកអ្នកអាចស្នើសុំការពិភាក្សា ផ្តោះប្តូរយោបល់ជាមួយមនុស្សនៅជុំវិញខ្លួនបានល្អប្រសើរ ហេតុនេះសូមកុំប្រថុយប្រថាន លើករណីដែលអ្នកមិនច្បាស់លាស់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ គ្មានអ្វីដែលលោកអ្នកមិនអាចធ្វើបាននោះទេ ដូច្នេះសូមអ្នកជំរុញខ្លួនបន្ថែមទៅរកភាពជោគជ័យ ដែលស្ថិតក្នុងដៃបស់លោកអ្នក ប៉ុន្តែសូមអ្នកធ្វើយ៉ាងណាឲ្យច្បាស់លាស់ចំពោះការងារតែមួយមុខទើបប្រសើរ។ អាកប្បកិរិយាជាចំណុចសំខាន់របស់ជោគជ័យ ដូច្នេះអ្នកគួររក្សាភាពទន់ភ្លន់ និងព្រមទទួលនូវការណែនាំពីមនុស្សរួមការងារ។ ក្នុងពេលនេះ លោកអ្នកក៏អាចធ្វើការបណ្តាក់ទុនជាមួយដៃគូ ឬធ្វើការងារជា ក្រុមបានល្អប្រសើរបំផុត ហេតុនេះសូមមានភាពរហ័សរហួនចាប់យកឳកាសទាំងនេះអោយ បានល្អបំផុត។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ចូរអ្នកសម្រេចចិត្តក្នុងការងារ ឬការប្រកបអាជីវកម្មដោយសន្សឹមៗ ហើយគួរនិយាយតែពាក្យត្រឹមត្រូវ និងសំខាន់បានហើយ។ អ្នកអាចបញ្ចៀសជំលោះបានប្រសិនបើអ្នកមិនអាត្មានិយមហួសហេតុ ពីព្រោះការធ្វេសប្រហែសនឹងធ្វើឲ្យអ្នកខាតបង់ធំ ។ ទំនាក់ទំនងនានា អាចមានភាពរង្គោះរង្គើរបន្តិច។ ចូរកុំរំលឹកគាស់កកាយរឿងរ៉ាវនានាដែលបានកន្លងមកហើយ។ ព្យាយាមធ្វើទំនាក់ទំនងល្អជាមួយមនុស្ស រួមការងារជាមួយគ្នា។ ប៉ុន្តែអ្វីដែលជាពិសេសនោះ សូមលោកអ្នកកុំធ្វេសប្រហែសជាមួយ ស្ថានាការណ៍។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត មិនតែប៉ុណ្ណោះ លោកអ្នកមានលទ្ធភាពដោះស្រាយរាល់បញ្ហាចំពោះមុខ។ អ្នកគួរស្តាប់មតិយោបល់នានា ដើម្បីជៀសវាងការសម្រេចចិត្តដែលខកបំណង។ លោកអ្នកគួរប្រុងប្រយ័ត្នចំពោះហានិភ័យផ្នែកសេដ្ឋកិច្ច ដូច្នេះបើអ្នកមានលទ្ធភាពរៀបចំគ្រប់គ្រងលុយកាក់ នោះ អ្នកនឹងទទួលបានផលតាមការរំពឹងទុក ។ ថ្ងៃនេះក៏ជាពេលល្អសម្រាប់ការចាប់ផ្តើម ការតាំងបង្ហាញសា្នដៃ និងការចូលរួមក្នុងសកម្មភាពអាជីពផ្សេងៗ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ អ្នកគួររៀបចំគម្រោងដើម្បីបញ្ចប់ការងារដែលនៅសេសសល់ ហើយកុំសម្រេចចិត្តផ្តោតលើការងារតែមួយមុខ។ អ្នកអាចនឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ប្រសិនបើអ្នកមិនកំណត់គោលដៅ។ គួរប្រកាន់ភាពអត់ធ្មត់ ដើម្បីដោះស្រាយបញ្ហា ហើយត្រូវលះបង់កំលាំងក្នុងការស្រោចស្រង់ស្ថានភាពការងារ។ ក្រៅពីនេះ សូមលោកអ្នកកុំពាក់ព័ន្ធនឹងករណីបំណុល ដោយសារអ្នកនឹងអាចបង់ខាតច្រើនក្នុងករណី នេះ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់លោកអ្នកនឹងដំណើរការទៅជាប្រក្រតី ដូច្នេះចូរកុំព្យាយាមកែប្រែគម្រោងការងារ ដែលបានត្រៀម និងគិតគូររួច។ លោកអ្នកអាចមានអ្នកឈ្នានីស ប៉ុន្តែចូររក្សាភាពសប្បុរសជានិច្ច។ មន្ទិលសង្ស័យដោយគ្មានហេតុផល គឺជាកង្វល់នៃទំនាក់ទំនងរបស់អ្នក ដូច្នេះចូរកាត់បន្ថយការសង្ស័យប្រសិនជាអ្នកចង់ទទួលបានទំនុកចិត្តពីមនុស្សដែលនៅជុំវិញខ្លួន។ ផ្ទុយទៅវិញ សូមមានការប្រុងប្រយ័ត្ន ក្រែងបាត់បង់របស់សំខាន់ ក៏ដូចជាពត៌មានសំខាន់សម្រាប់អាជីព ពិសេសនៅពេលព្រឹកតែម្តង។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកស្រុតចុះ។ លោកអ្នកគួរពន្យាពេលក្នុងការផ្តួចផ្តើមកិច្ចការងារថ្មី ឬការសម្រេចចិត្តធំៗ ពីព្រោះលោកអ្នកអាចបាត់បង់ទំនុកចិត្ត។ ម្យ៉ាងលោកអ្នកត្រូវព្យាយាមគាំទ្រគំនិតយោបល់របស់ខ្លួន បើមិនដូច្នេះនឹងទទួលការខកចិត្ត ហើយលោកអ្នកក៏មិនគួរពឹងពាក់គេឲ្យជួយការងាររបស់ខ្លួនឡើយ។ ចំណុចហានិភ័យមិនអាចកំណត់ច្បាស់លាស់បានទេ ដូច្នេះចូរប្រុងប្រយ័ត្នជានិច្ច។ ក្រៅពីកិច្ចការងារ និងកាលវិភាគមមាញឹកនៅក្នុងពេលនេះ លោក អ្នកអាចនឹងជួបបញ្ហាសុខភាពខ្លះ ហេតុនេះសូមរកពេលវេលា និងធ្វើការអោយមានតុល្យ ភាព។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការជាប្រក្រតី ប៉ុន្តែមិនគួរចាប់យកការងារធំហួសនោះទេ។ លោកអ្នកអាចជួបប្រឈមនឹងដៃគូរអាជីវកម្ម ឬមិត្តរួមការងារ ដូច្នេះចូររៀបគម្រោងយ៉ាងណាដើម្បបញ្ជៀសជម្លោះ ។ អ្នកអាចគ្របសង្កត់ដោយកំហឹងបន្តិចបន្តួច ប៉ុន្តែត្រូវចេះអត់ធ្មត់ និងអនុគ្រោះ ដើម្បីកុំឲ្យខាតលាភ។ ទន្ទឹមនឹងនេះ ចូរលោកអ្នកស្វែងរកជំនួយចំពោះកិច្ចការដែលមានភាពស្មុគ្រស្មាញ ធ្វើយ៉ាង ណាកុំធ្វេសប្រហែស និងមើលស្រាលស្ថានការណ៍។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងមុខរបររកស៊ីរបស់លោកអ្នកកំពុងចម្រើនទៅមុខ និងមានជំនួយពីមនុស្សចំណាស់ ផ្ទុយភេទ ដូច្នេះសូមកុំទម្លាក់ចោលការងារណាមួយឲ្យសោះ ប៉ុន្តែគួរបន្ថែមការប្រឹងប្រែងដើម្បីបានផលកាន់តែប្រសើរ។ ក្រៅពីនេះ សូមកុំពាក់ព័ន្ធនឹងបញ្ហាពីខាងក្រៅបន្ថែមទៀតឲ្យសោះ។ ថ្ងៃនេះជាពេលល្អប្រសើរក្នុងការ រៀបចំគម្រោងផែនការ ការចូលរួមក្នុងសកម្មភាពជាការងារជាក្រុម និងការដោះស្រាយ បញ្ហាចាស់ថ្មី ដូច្នេះសូមបន្តការងារជាធម្មតា អ្វីនឹងអាចដោះស្រាយបាន។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងជំនួញនឹងទទួលបានលទ្ធផលល្អ។ ក្នុងថ្ងៃនេះអ្នកមិនចាំបាច់រំពឹងរងចាំឳកាសនោះទេ ព្រោះវានឹងចូលមករកអ្នកតែម្តង។ ចូរអ្នកយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញខ្លួនពិសេសជាមួយមិត្តរួមការងារ និងគ្រួសារ។ សូមព្យាយាមរក្សាភាពទន់ភ្លន់ និងអត់ទ្រាំ ពីព្រោះអ្នកអាចមានជម្លោះ ឬការ អាក់អន់ចិត្តខ្លះក្នុងទំនាក់ទំនង។ ចូរព្យាយាមប្រើប្រាស់ហេតុផល ពិភាក្សា និងបង្ហាញគោល គំនិតរបស់អ្នក។ ផ្ទុយទៅវិញ លោកអ្នកអាចចូលកាន់តែកៀកនឹងថ្នាក់លើ ដូច្នេះការជួយ ជ្រោមជ្រែងគឺមានពេញលេញ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកអាចមានសំពាធក្នុងមុខរបរ ឬសម្រាប់អ្នកប្រកបការងារក៏ទទួលសំពាធពីមិត្តរួមការងារ និងថ្នាក់ដឹកនាំ។ ប៉ុន្តែសូមកុំបាត់បង់ទំនុកចិត្ត ពីព្រោះបញ្ហានេះនឹងសាបរលាបទៅវិញ។ ចូរគ្រប់គ្រងពាក្យសំដី និងកុំជជែកវែកញែកច្រើន ហើយជ្រើសរើសភាពស្ងៀមស្ងាត់ទើបប្រសើរ។ លោកអ្នកហាក់មានគំនិតជាម្ចាស់ ហួងហែង និងមានមន្ទិលសង្ស័យចំពោះមនុស្សនៅក្បែរខ្លួនខ្លះ ដូច្នេះចូរពិនិត្យ និងកែលម្អទឹកចិត្តរបស់អ្នកជា ថ្មី។ រក្សាអាកប្បកិរិយា និងពាក្យសំដីជាពិសេសរហូតដល់ចុងបញ្ចប់ការងារល្ងាចនេះ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចជួបបញ្ហាយល់ច្រឡំក្នុងរង្វង់ការងារ ឬមុខរបរ ប៉ុន្តែការយល់ច្រលំនេះនឹងមិនបណ្តាយឲ្យទៅជារឿងធំនោះទេ។ លោកអ្នកគួរហ៊ានសម្រេចចិត្តផ្លាស់ប្តូរការងារ ឬមុខរបរ ពីព្រោះសញ្ញាណនៃឳកាសជោគជ័យមាននៅខាងមុខ។ ក្នុងពេលនេះបំណងនៃការផ្លាស់ប្តូរការងារមិនគួរកើតឡើងនោះទេ អ្នកនឹងអាច ជួបបញ្ហាច្រើន ហើយក៏ពិបាកដោះស្រាយណាស់ដែរ ដូច្នេះចូរជៀសវាងការផ្លាស់ប្តូរ ហើយ បន្តការងារដែលអ្នកកំពុងអនុវត្តអោយបានខ្ជាប់ខ្ជួន។
ចំណាំៈឆ្នាំទាំង៣ ឆ្លូវ ថោះ រកា រាសីឡើងខ្ពស់ត្រដែត