បណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានគោលនយោបាយប្រាកដនិយម (Video Inside)
បេក្ខជនអនាគតនាយករដ្ឋមន្ត្រី នៃគណបក្សប្រជាជនកម្ពុជាបានថ្លែងថា «គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានគោលនយោបាយប្រាកដនិយម, មិនប្រជាភិថុត និងមិនសន្យានោះទេ»។ ប្រសាសន៍ថ្លែងរបស់ណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែងនៅថ្ងៃទី២២ ខែមិថុនា។
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ជា «គណបក្សដែលបានគោរពបដិបត្តិយ៉ាងម៉ឺងម៉ាត់នូវបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ហើយបំពេញតួនាទីជាគណបក្ស ដែលកើតពីប្រជាជន របស់ប្រជាជន និងដើម្បីប្រជាជន»។
គណបក្សប្រជាជនកម្ពុជាត្រូវប្រជាពលរដ្ឋចាត់ទុកថាជាគណបក្សដែលបានជួយសង្គ្រោះជីវិតជាតិ និងប្រជាជន និងចូលរួមបង្កើតសាឡើងវិញជាលើកទី២នូវរបបរាជានិយម ក្រោយរដ្ឋប្រហារទម្លាក់អតីតព្រះមហាក្សត្រខ្មែរសម្តេចព្រះ នរោត្តម សីហនុ ដោយក្រុមធ្វើរដ្ឋប្រហារ លន់ នល់ ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០។ សមិទ្ធផលបន្សល់ទុកដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាក្រោយថ្ងៃរំដោះ៧មករា ត្រូវបានគេចារិកទុកជាប្រវត្តិសាស្ត្រ និងជាតឹកតាងពិតប្រាកដសម្រាប់កូនខ្មែរជំនាន់ក្រោយ។
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងប្រាប់យុវជនបក្សនៅក្នុងខេត្តស្ទឹងត្រែងត្រូវចងចាំ និងរក្សាសមិទ្ធផល នៃតឹកតាងប្រវត្តិសាស្ត្រ, ជាពិសេសចាប់តាំងពីការតស៊ូរំដោះប្រទេស ពីរបបប្រល័យពូជសាសន៍, ការកសាងប្រទេសពីបាតដៃទទេ, ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី, ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសការសង្គ្រោះជីវិត របស់ប្រជាជនក្មេងចាស់ ពីជំងឺរាតត្បាតជាសាកលដ៏កាចសាហាវគឺជំងឺកូវីដ១៩។
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាគណបក្សប្រជាជនកម្ពុជាបានរក្សាភាពស្មោះត្រង់ក្នុងការបម្រើជាតិ និងប្រជាជនដោយឥតងាករេហើយ ជាពិសេសគណបក្សតែងរក្សាបាននូវសាមគ្គីភាពឯកភាព ផ្ទៃក្នុងយ៉ាងរឹងមាំចាប់ពីកម្រិតកំពូលដល់ថ្នាក់ក្រោម និងតែងបានកែលម្អចំណុចខ្វះខាតដោយអនុវត្តអភិក្រមទាំង ៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់”។