ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្លាកសមាគមអ្នកអភិរក្សធនធានធម្មជាតិ បរិស្ថាន និងការពារសិទ្ធិពលរដ្ឋនៅកម្ពុជា សាខាខេត្តកំពង់ធំ

កំពង់ធំ៖ លោក អ៊ូ លីនេ អភិបាលរងស្រុកសន្ទុក តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោក ឆាត លី ប្រធានសមាគម អ្នកអភិរក្ស ធនធានធម្មជាតិបរិស្ថាន និងការពារសិទិ្ធពលដ្ឋនៅកម្ពុជា លោក គង់ សម្បត្តិ ប្រធានសមាគមអ្នកអភិរក្សធនធានធម្មជាតិ បរិស្ថាននិងការពារ សិទ្ធិពលរដ្ឋនៅកម្ពុជា សាខាខេត្តកំពង់ធំ និងលោកស្រី ម៉ូ លីកា តំណាង ក្រុមហ៊ុនអាយហ្កដ បានអញ្ជើញចូលរួម ក្នុងកម្មវិធីទទួលតំណែង និង លើកស្លាកសមាគមអ្នកអភិរក្សធនធានធម្មជាតិ បរិស្ថាន និងការពារសិទ្ធិ ពលរដ្ឋនៅកម្ពុជា សាខាខេត្តកំពង់ធំ ។ពិធីបានប្រារព្ធកាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅឃុំក្រយា ស្រុកសន្ទុក។

លោក ឆាត លី ប្រធានសមាគមអ្នកអភិរក្សធនធានធម្មជាតិបរិស្ថាន និង ការពារ សិទិ្ធពលដ្ឋនៅកម្ពុជា បានបញ្ជាក់ថាកម្មវិធី នេះមាន គោលដៅ ចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានធម្មជាតិការថែរក្សាបរិស្ថាន អប់រំ ដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីសារៈប្រយោជន៍ នៃ ធនធាន ធម្មជាតិ អប់រំផ្សព្វផ្សាយបណ្ដុះបណ្ដាលឱ្យយល់ដឹងអំពីសិទ្ធិ សេរីភាពរបស់ ប្រជាពលរដ្ឋ និងចូលរួមក្នុងការ ថែរក្សា ផលប្រយោជន៍សាធារណៈ ព្រម ទាំងជួយកុមាររងគ្រោះកុមារងាយរងគ្រោះ កុមារកំព្រា និងកុមាររស់នៅក្នុង គ្រួសារទីទ័លក្រ។

ក្នុងឱកាសនេះដែរលោក អ៊ូ លីនេ អភិបាលរងស្រុកសន្ទុកបានដាស់ តឿនចំពោះមន្ទីរ- អង្គភាព និងក្រុង ស្រុក ទាំងអស់ឱ្យខិតខំយកចិត្ត ទុកដាក់ តាមដានរាល់ការអនុវត្តសកម្មភាពរបស់អង្គការ សមាគម និងសហគមន៍ អនុត្តតួនាទី/ភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ក្នុងការ សហការការងារ ជាពិសេសត្រូវធ្វើបច្ចុប្បន្នភាពឱ្យបានត្រឹមត្រូវ ដើម្បី ដឹងថាតើអង្គការ សមាគម និងសហគមន៍ណាខ្លះដែល អនុវត្ត សកម្មភាព ផ្ទុយពីលក្ខន្តិកៈដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងរដ្ឋបាល សាលា ខេត្ត ៕
ដោយ៖ប៊ុន រដ្ឋា

ads banner