ព្រះមហាក្សត្រយាងសាកសួរប្រជានុរាស្ក្រក្នុងខេត្តក្រចេះ (Video Inside)
អត្ថបទដោយ៖
Apsara Net
ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានព្រះសព្វព្រះរាជហទ័យ យាងសួរសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយជូនប្រជាកសិករខ្មែរ ដែលជាជនជាតិដើមភាគតិច៤១០គ្រួសារ នៅក្នុងខេត្តក្រចេះ។
ព្រះរាជដំណើរយាងចុះសាកសួរសុខទុក្ខពលរដ្ឋខ្មែរ នៃដើមកំណើត គួយ, ព្នង, ខោញ ទាំងនេះ បានធ្វើនៅថ្ងៃទី២៦មិថុនា ស្ថិតនៅភូមិទ្រាប-សណ្តាយ ឃុំថ្មី នៃស្រុកចិត្របុរី។
ព្រះមហាក្សត្របានប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ចំនួន១ បាវ,ឃីត ចំនួន ១ កញ្ចប់, មី ចំនួន២ កេស, ត្រីខចំនួន១យួរ, តង់កៅស៊ូ ចំនួន ១,ស្បែកជើងផ្ទាត់ចំនួន ១ គូ, អាវយឺត មានផ្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចំនួន ១,អាវរងារ ចំនួន ១, និងថវិកាចំនួន ២០ម៉ឺន រៀល៕