សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

សកម្មជនគន្លឹះនៃគណបក្សភ្លើងទៀន បានបន្តការស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតសកលខែកក្កដា នឹងមកដល់ក្នុងរយៈពេល២៧ថ្ងៃខាងមុខនេះទៀត គិតត្រឹមថ្ងៃច័ន្ទនេះ។

សេចក្តីរាយការណ៍នៅថ្ងៃទី២៦មិថុនា បានបង្ហាញពីសកម្មជនគណបក្សភ្លើងទៀន នៃខេត្តកំពត, ខេត្តកែប និងនៅក្នុងរាជធានីភ្នំពេញ។ លោក មូ សិត អនិកជនខ្មែររស់នៅក្នុងប្រទេសបារាំង និងជាអតីតសមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តកំពត និងជាប្រធានក្រុមការងារគណបក្សភ្លើងទៀន នៃក្រុងកំពត និងក្រុងបូកគោ បានប្រកាសយ៉ាងនេះ។

ភាពខ្ជីខ្ជារបស់គណបក្សភ្លើងទៀនដែលមិនគោរពតាមលក្ខន្តិកៈរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ត្រូវបានគជបបដិសេធការចុះបញ្ជីចូលរួមក្នុងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។

ភាពខ្ជីខ្ជាគ្មានការទទួលខុសត្រូវក្រៅពីការញុះញង់បំបែកបំបាក់ជាតិ ឱ្យធ្លាក់ក្នុងឧបាយកល នៃសកម្មភាពបដិវត្តន៍បំផ្លាញប្រទេសជាតិ បាននាំឱ្យសមាជិកក្រោមបង្គាប់គណបក្សភ្លើងទៀន ត្រូវគេឃើញបាននាំគ្នាថ្កោលទោសគណបក្ស និងពួកគេបាននាំគ្នាមកចូលរួមធ្វើនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

នៅថ្ងៃទី២៦មិថុនាដដែលនេះផងដែរ, សេចក្តីរាយការណ៍ពីខេត្តកែប បានបង្ហាញក្រុមសកម្មជនផ្តួលរំលំស្លាកគណបក្សភ្លើងទៀនចោល បន្ទាប់ពីប្រធានក្រុមការងាររបស់ខ្លួន រស់នៅក្នុងប្រទេសបារាំង បានលាឈប់ពីគណបក្សប្រឆាំង និងបានសុំចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជាដឹកនាំរាជរដ្ឋាភិបាលវិញ។

ខែមេសា, ខែឧសភា និងក្នុងខែមិថុនាដែលជិតដាច់នេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។ នេះជាការស្នើសុំចូលរួមជីវភាពនយោបាយរបស់សកម្មជនគន្លឹះម្នាក់ទៀតឈ្មោ ហ៊ី ធារី អាយុ៤៨ឆ្នាំ ដែលកំពុងរត់ភៀសខ្លួននៅក្នុងប្រទេសថៃ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោកនឹងទទួលយកសកម្មជនគណបក្សប្រឆាំងគ្រប់និន្នាការទាំងអស់ ដែលស្នើសុំចូលរួមធ្វើជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា លើកលែងតែមេខ្លោងទណ្ឌិត សម រង្ស៊ី។

ads banner