កម្ពុជានាំអង្ករចេញទៅក្នុងទីផ្សារហ្វីលីពីនជាលើកដំបូង (Video Inside)
កម្ពុជាបានធ្វើពិធីសម្ពោធការនាំចេញអង្ករជាផ្លូវការចូលទៅទីក្នុងទីផ្សារហ្វីលីពីន ជាមួយនឹងការគ្រោងនាំចេញអង្ករជាង២ពាន់ ៥០០តោនជាលើកទី២នៅក្នុងឆ្នាំ២០២៣។
ការនាំចេញលើកទី១ កាលពីខែឧសភា មានចំនួន២ពាន់ ៥០០តោន និងការគ្រោងនាំចេញជាលើកទី២ខាងមុខនេះ នឹងមានចំនួន២ពាន់ ៥០០តោនថែមទៀត។ កម្ពុជាមានផែនការរនាំចេញអង្ករនៅឆ្នាំ២០២៤ ទៅហ្វីលីពីនឱ្យចំនួន៣ម៉ឺនតោន។
ពិធីសម្ពោធនាំចេញអង្ករលើកដំបូង ទៅកាន់ប្រទេសហ្វីលីពីននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦មិថុនា ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ។
លោករដ្ឋមន្ត្រី បានថ្លែងថា«អង្ករដែលទើបបាននាំចេញក្នុងបរិមាណមិនធ្លាប់មានពីមុនមក ទៅកាន់ទីផ្សារហ្វីលីពីន គឺជាចំណុចចាប់ផ្តើម… ហើយកម្ពុជានឹងឈានទៅពង្រីកទីផ្សារកាន់តែច្រើនបន្ថែមទៀត ដែលសង្ឃឹមថាឆ្នាំ២០២៤ខាងមុខ អាចចាប់យកបានមួយភាគរយ នៃទីផ្សារនាំចូលអង្ករទៅកាន់ប្រទេសហ្វីលីពីន និងឈានឡើងនៅឆ្នាំបន្តបន្ទាប់ ដើម្បីឱ្យសម្រេចបាននូវការងារនាំអង្ករចេញនេះ។
កម្ពុជាបានដាក់ផែនការនាំចេញអង្កររបស់ខ្លួនឱ្យបានមួយលានតោនក្នុងឆ្នាំ ប៉ុន្តែនៅមិនបានសម្រេចទាំងស្រុងឡើយ។