សម្តេចតេជោដាស់តឿនការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌ (Video Inside)

សម្តេចតេជោបានថ្លែងដាស់តឿនថា ដើម្បីរក្សាសន្តិភាព និងសន្តិសុខក្នុងប្រទេសកម្ពុជាបានល្អ គេត្រូវគ្រប់គ្រងឱ្យបានរឹងមាំនូវកត្តានយោបាយព្រហ្មទណ្ឌ។

ប្រសាសន៍បញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងនៅថ្ងៃទី២៦មិថុនានេះ ខណៈដំណើរការអភិវឌ្ឍន៍ទៅមុខ នៃប្រទេសកម្ពុជា នៅតែស្ថិតក្នុងឧបសគ្គដោយសារក្រុមជ្រុលនិយម បានព្យាយាមរារាំងមិនឱ្យមានដំណើរការរលូនទៅបានល្អ ជាពិសេសក្រុមទាំងនេះកំពុងធ្វើវិច្ឆេទ្ធកម្មរារាំងដំណើរការបោះឆ្នោតសកលថ្ងៃទី២៣កក្កដា។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌នៅថ្ងៃច័ន្ទ ទី២៦ មិថុនា បានថ្លែងដាស់តឿនយ៉ាងនេះ។

កម្ពុជាដែលមានអតីតកាលសង្គ្រាមស៊ីវិលជិត៣០ឆ្នាំ និងការមិនមានឯកភាពទឹកដីប្រមាណ ៥០០ឆ្នាំកន្លងមកនោះ ទើបតែក្លាយជាប្រទេសដែលមានសន្តិភាពពិតប្រាកដ និងជាប្រទេសអស់តំបន់អបគមន៍ទាំងស្រុង ក្នុងសម័យដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសតាមយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះ ដែលបានដាក់ចេញនៅថ្ងៃទី១១ កុម្ភៈ ឆ្នាំ១៩៩៦ និងបានធ្វើឱ្យកម្ពុជាមានសន្តិភាព និងមានការឯកភាពទឹកដីទាំងស្រុង ក្នុងខែធ្នូ ឆ្នាំ១៩៩៨។

ads banner