ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងមានភាពរឹងស្ទះ ដូច្នេះនឹងពិបាក ទទួលបានផលល្អដែលរំពឹងណាស់។ ចំណែកមនុស្សដែលនៅក្បែរលោកអ្នកក៏ហាក់ពិបាក ពឹងពាក់។ ក្រៅពីនេះ អ្នកប្រហែលជាពិបាកគេចពីជម្លោះខ្លាំងណាស់ ដូច្នេះ សូមគ្រប់គ្រង ពាក្យសំដី ឬដើរចេញពីបញ្ហា។ ផលវិបាកដោយសារជម្លោះនៅថ្ងៃនេះនឹងនាំ ភាពស្មុគ្រ ស្មាញ និងបង្អាក់ល្បឿននៃជោគជ័យរបស់អ្នក។ ក្នុងនោះ សូមលោកអ្នកស្នើសុំជំនួយចំពោះ មនុស្សដែលអ្នកជឿទុកចិត្ត ជាជាងធ្វើការប្រថុយប្រថានទៅលើករណី ឬការងារដែលមិន សក្តិសមនឹងលទ្ធភាពរបស់អ្នក។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងមានដំណើរការល្អ ប្រសើរ។ អ្នកអាចមានលទ្ធភាពរកប្រាក់សន្សំបានច្រើនក្នុងពេលនេះ ហើយប្រសិនបើអ្នក អាចមានលទ្ធភាពបោះទុនក៏កាន់តែប្រសើរ។ ក្នុងនោះសូមលោកអ្នកយកចិត្តទុកដាក់បន្ថែម ទៀតចំពោះពត៌មានទាំងឡាយ ពិសេសពត៌មានផ្លូវការ។ ផ្ទុយទៅវិញ លោកអ្នកអាចបាត់ បង់ពត៌មានលម្អិតសំខាន់ៗមួយចំនួន ដែលនាំឲ្យមានការប៉ះទង្គិចដល់ទិន្នផលការងារ។ ដោយឡែក សូមលោកអ្នកប្រុងប្រយ័ត្ននឹងពាក្យសំដី រក្សាភាពស្ងៀមស្ងាត់ទើបជាការល្អ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងមានសំណាងលើការងារ អ្នកអាច ឡើងតំណែង ឬរំពឹងទទួលបានផលលាភពីការងារដែលអ្នកកំពុងធ្វើ។ ក្នុងនោះប្រសិនបើ អ្នកជាអាជីវករ នឹងទទួលបានផលចំណេញច្រើន អតិថិជនល្អ និងគួរឲ្យជឿជាក់។ ក្នុងនោះ បញ្ហាដែលនឹងអាចកើតឡើងមិនអាចរំខានកិច្ចការអ្នកបានទេ។ លោកអ្នកកំពុងស្ថិតនៅក្នុង ស្ថានភាពរីកចម្រើន និងរីករាយ ដូច្នេះគ្មានអ្វីដែលត្រូវបារម្ភនោះទេ។ អ្នកអាចធ្វើអ្វីៗបាន តាមបំណង។ ក្រៅពីនេះ ចំពោះស្ថានភាពហិរញ្ញវត្ថុក៏រឹងមាំ និងមានស្ថេរភាព។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្ត្រអាជីពណែនាំលោកអ្នកកុំឲ្យ ជាប់គាំងនឹងបញ្ហាពីអតីត។ សូមគ្រប់គ្រងការគិតរបស់អ្នក ហើយយកចិត្តទុកដាក់បញ្ចប់ ការងារដែលមាននៅលើតុរបស់អ្នក។ ចំពោះឧបស័គ្គនៅក្នុងពេលនេះមិនទាន់ជ្រះស្រឡះ នៅឡើយ ដូច្នេះសូមព្យាយាមបំពេញការងារឲ្យបានរួសរាន់ ជ្រើសរើសការងារជាអាទិភាព ហើយដោះស្រាយបញ្ហាចំពោះមុខ។ ចំពោះឥរិយាបទ និងពាក្យសំដីរបស់អ្នកមានឥទ្ធិពល ខ្លាំងទៅលទ្ធផលការងារ។ ក្រៅពីនេះ អ្នកមានលទ្ធភាពសម្របទៅតាមស្ថានការណ៍បាន យ៉ាងប្រសើរ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយ ឈប់រងចាំពេលវេលាតទៅទៀត។ ចូរចាប់ផ្តើមធ្វើការងារដែលអ្នកបានត្រៀមទុក ឬដែល អ្នកប៉ងប្រាថ្នា។ នៅក្នុងថ្ងៃនេះរាល់ករណីអាជីវកម្មនឹងទទួលបានការគាំទ្រយ៉ាងខ្លាំង។ អ្នកក៏អាចបោះទុនបន្ថែមផងដែរ ដូច្នេះសូមកុំមានការព្រួយបារម្ភ ឬភ័យខ្លាចក្នុងការបាត់បង់ ឬអស្ថេរភាព។ ក្នុងពេលស្របគ្នា នេះលោកអ្នកអាចសម្រេចបានតាមបំណងប្រាថ្នា និងអាច នាំដល់ភាពចម្រើនលូតលាស់នៅក្នុងថ្ងៃអនាគតផង។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សូមមាន ការទទួលខុសត្រូវអោយបានខ្ពស់ចំពោះការងារតូចធំ និងកុំបណ្តោយ ឬផ្ទេរការទទួលខុស ត្រូវទៅលើអ្នកដទៃ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ដោះ ស្រាយបញ្ហានោះទេ។ ទន្ទឹមនឹងនេះ សូមព្យាយាមជ្រើសរើសវិធីសាស្រ្តបំពេញការងារដែល មិនពាក់ព័ន្ធនឹងជម្លោះ។ ជៀសវាងប្រធានបទដែលមានភាពផុតស្រួយ ហើយក៏មិនចាំបាច់ ត្រូវទាមទារច្រើនពេកនោះទេ។ ក្នុងថ្ងៃនេះលោកអ្នកនឹងមិនជួបបញ្ហាអ្វីគួរអោយព្រួយបារម្ភ នោះទេ ស្ថានភាពណាក៏លោកអ្នកអាចដោះស្រាយបានដោយងាយ ដូច្នេះលោកអ្នកគ្រាន់ តែយកចិត្តទុកដាក់បន្តិចគឺជាស្រេច។ ក្រៅពីនេះ លោកអ្នកមានឳកាស និងពេលវេលាគ្រប់ គ្រាន់ដើម្បីបំពេញការងារ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះជារយៈពេលដែលមិនអំណោយផលចំពោះ ការផ្លាស់ប្តូរការងារនោះទេ។ អ្នកប្រហែលជាមិនអាចចូលរួមក្នុងក្រុមថ្មីបានទេ អ្នកនឹងមិន អាចរកឃើញភាសាសាមញ្ញដើម្បីនិយាយពិភាក្សាជាមួយនឹងមនុស្សរួមក្រុមការងារ និងដៃ គូទំនាក់ទំនងបានទេ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយមានភាពអត់ធ្មត់ និងមិនធ្វើការសម្រេចចិត្តលឿនពេកនោះទេ។ លើសពីនេះ ពត៌មានថ្មីក៏អាចធ្វើអោយអ្នក មានការភ័ន្តច្រលំ ដូច្នេះសូមចំណាយពេលវេលាគិតគូរបន្ថែម។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពធានាផ្តល់ជូនលោកអ្នកនូវភាព ចម្រើនលាត់លាស់គួរជាទីពេញចិត្តបំផុតនៅក្នុងថ្ងៃនេះ។ លោកអ្នកនឹងទទួលបានការ ជួយទំនុកបម្រុងពីមនុស្សនៅក្នុងក្រុម ជាពិសេសគឺថ្នាក់លើតែម្តង។ អ្នកនឹងរំពឹងថាទទួល បានការតម្លើងប្រាក់ឧបត្ថម្ភ ការផ្តល់ឋានៈតួនាទី និងឳកាសចម្រើនលូតលាស់ជាច្រើន។ ផ្ទុយទៅវិញ អ្នកមិនអាចចូលទៅកៀកនឹងមនុស្សដែលទើបស្គាល់ថ្មីនោះទេ ពីព្រោះអ្នកនឹង អាចមានការខកចិត្តខ្លះក៏ព្រោះតែជំនឿរបស់អ្នក។ លើសពីនេះ ថ្ងៃនេះក៏ជាពេលវេលា ប្រសើរសម្រាប់ការពិភាក្សាកិច្ចការក្នុងក្រៅផងដែរ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ សូមលោកអ្នកផ្តោតទៅលើការងារប្រចាំថ្ងៃ។ យកចិត្តទុក ដាក់អោយបានខ្ពស់បើទោះបីជាការងារនោះមានទំហំតូចតាចយ៉ាងណាក្តី។ ចំណែកស្ថាន ភាពណាធំដុំពេក គួរចងចាំឳកាសល្អប្រសើរជាងនេះ។ វានឹងមិនយឺតពេលនោះទេ ដូច្នេះ សូមប្រើពេលវេលានេះគិតគូរទើបជាការល្អប្រសើរជាង។ ក្នុងពេលស្របគ្នាអ្នកគួរមានការ អនុគ្រោះអោយបានខ្ពស់ ពិសេសកំហុសរបស់មិត្តរួមការងារ។ ផ្ទុយពីកិច្ចការងារងារអាជីព សូមមានការប្រុងប្រយ័ត្នចំពោះទំនាក់ទំនងផ្ទាល់ខ្លួនដែលអាចជះឥទ្ធិពលដល់ការងារ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមផ្តោតទៅលើការងារប្រចាំថ្ងៃ ពីព្រោះថ្ងៃនេះមិន មែនជាពេលវេលាល្អប្រសើរក្នុងការដោះស្រាយបញ្ហាសំខាន់ៗ ឬការប្រឈមនឹងស្ថានភាព ថ្មីនោះទេ។ ជាទូទៅលោកអ្នកអាចនឹងជួបភាពស្មុគ្រស្មាញច្រើនមុននឹងអាចសម្រេចបាន ជោគជ័យ ហេតុនេះបើអាចគួររងចាំឳកាសបន្ថែមនៅថ្ងៃខាងមុខ។ ក្នុងពេលនេះគួរចាប់ផ្តើម បំពេញការងារដែលមានគំនិតច្នៃប្រឌិតជាងមុន បំផុសសកម្មភាពដើម្បីកែសម្រួលស្ថាន ភាពតានតឹងទាំងឡាយ។ យកចិត្តទុកដាក់នឹងមនុស្សដែលនៅក្បែរខ្លួន ព្យាយាមសិក្សាស្វែង យល់បន្ថែមពីពួកគេ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពទាំងឡាយរបស់លោកអ្នកនៅក្នុងថ្ងៃនេះពឹង អាស្រ័យជាពិសេសទៅលើទំនុកចិត្ត។ សូមមានភាពច្បាស់លាស់ និងយល់ដឹងពីគោល បំណងបរបស់ខ្លួន។ លើសពីនេះ សូមកុំចាប់យកការងារច្រើនមកបំពេញក្នុងពេលតែមួយ ពីព្រោះភាពស្មុគ្រស្មាញ ការកកកុញការងារ នឹងធ្វើអោយអ្នកបាត់បង់លំនឹង និងទិសដៅ។ ចំពោះបញ្ហាតូចធំទាំងឡាយនៅក្នុងថ្ងៃនេះគឺអាចដោះស្រាយបានដោយងាយ ដូច្នេះសូម កុំបារម្ភ ចូរធ្វើអ្វីដែលអ្នកប៉ងប្រាថ្នាចុះ។ ផ្ទុយទៅវិញ ថ្ងៃនេះប្រហែលមិនមែនជាពេលវេលា សមស្របក្នុងការដោះស្រាយបញ្ហា ការតស៊ូមតិ និងការចរចាលើករណីដែលមិនទាក់ទង នឹងការងាររបស់អ្នកដាច់នោះទេ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខជំនួយអាជីវកម្មរបស់អ្នកនឹងទទួលបានប្រាក់ ចំណេញច្រើន ក្នុងនោះអតិថិជនក៏សុទ្ធតែល្អៗផងដែរ ដូច្នេះមិនមានអ្វីដែលត្រូវព្រួយបារម្ភ ទៀតនោះទេ ចូរធ្វើអ្វីអ្នកបានគ្រោងទុកចុះ។ ចំនែកដៃគូសហការក៏មានភាពល្អូកល្អឺន និង គាំទ្រការសម្រេចចិត្តរបស់អ្នកផងដែរ។ ប្រការចំាបាច់បំផុតនៅក្នុងពេលនេះគឺសូមយកចិត្ត ទុកដាក់នឹងពេលវេលា ពីព្រោះអ្នកប្រហែលជាមិនមានពេលគ្រប់គ្រាន់ដើម្បីបំពេញការងារ នោះទេ។ ក្នុងកាលទេសនេះ សូមបែងចែកការងារអោយមានលំនឹង។ ក្រៅពីនេះ សូមលោក អ្នករក្សាទឹកចិត្តអោយមានលំនឹង និងពិនិត្យវាយតម្លៃអោយបានល្អិតល្អន់។
ចំណាំៈ
ឆ្នាំទាំង៤ ខាល រោង មមែ កុរ រាសីឡើងខ្ពស់ត្រដែត។