សម្តេចតេជោដាក់បទបញ្ជាបញ្ចេញរថយន្តក្រុងពី៣០០ទៅ៣៥០គ្រឿង ត្រៀមដឹកជញ្ជូនកម្មករ និងកម្មការីនី ពីរាជធានីភ្នំពេញទៅបោះឆ្នោតតាមបណ្តាខេត្ត (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជាដល់អភិបាលរាជធានីភ្នំពេញ ត្រូវបញ្ចេញរថយន្តក្រុង ដឹកជញ្ជូនពលរដ្ឋ ដែលត្រូវធ្វើដំណើរពីរាជធានីទៅបោះឆ្នោតតាមបណ្តាខេត្ត ដែលជាផ្នែកមួយជួយសម្រួលការធ្វើដំណើររបស់កម្មករ និងកម្មការីនីតាមរោងចក្រ។
ប្រសាសន៍ដាក់បញ្ជា បានធ្វើតាមសារសម្លេងមួយនៅថ្ងៃទី១១កក្កដានេះ ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ នឹងមកដល់ប្រមាណជាង១០ថ្ងៃខាងមុខនេះ។
រាជធានីភ្នំពេញ គឺជាកន្លែងដែលមានការស្នាក់នៅរបស់កម្មករ និងកម្មការីនីច្រើនសិបម៉ឺននាក់ ដែលមានទីលំនៅក្នុងខេត្តផ្សេងៗ។ សម្តេចតេជោបានបញ្ជាការរៀបចំដឹកជញ្ជូននេះ ក្នុងលក្ខណៈត្រឹមត្រូវ និងមានកិច្ចសហការគ្នារវាងអភិបាលរាជធានី ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។