និស្សិតខ្មែរ៤រូបបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលដោយជោគជ័យ (Video Inside)
អត្ថបទដោយ៖
Apsara Net
និស្សិតខ្មែរ៤រូបដទៃទៀត ត្រូវបានមជ្ឈមណ្ឌល CAM-ATOM អបអរសាទរ ក្រោយបញ្ចប់ការសិក្សាវិស្វកម្ម ផ្នែកនុយក្លេអ៊ែរស៊ីវិល ពីប្រទេសរុស្ស៊ីដោយជោគជ័យ។
កញ្ញា ទិត្យ ម៉ារីណែត, កញ្ញា ស៊ីវ គីមលី, កញ្ញា ណោង ជាលីណា និងលោក ញូង ម៉ានិត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញវិស្វកម្ម ផ្នែកនុយក្លេអ៊ែរស៊ីវិល និងរូបវិទ្យាកម្តៅ Nuclear Power Engineering and Thermal Physics។
នេះជាលើកទី២ហើយ ដែលមាននិស្សិតខ្មែរបានសិក្សាបញ្ចប់ វិស្វកម្ម ផ្នែកនុយក្លេអ៊ែរស៊ីវិលនេះ ពីប្រទេសរុស្ស៊ី។ កាលពីឆ្នាំ២០២១ ក៏មានយុវជនខ្មែរ២រូប ដែលបានបញ្ចប់ការសិក្សាវិស្វកម្ម ផ្នែកនុយក្លេអ៊ែរស៊ីវិលនេះ ពីប្រទេសរុស្ស៊ីផងដែរ។
ដោយឡែកនិស្សិតជាស្ត្រី៣រូប ដែលទើបបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២៣នេះ គឺជាស្ត្រីខ្មែរលើកដំបូងបង្អស់ ដែលទទួលបានសញ្ញាបត្រវិស្វកម្ម ផ្នែកនុយក្លេអ៊ែរស៊ីវិល ពីប្រទេសរុស្ស៊ីនេះ។