ប្រេងសាំងនៅថេរ ប៉ុន្តែម៉ាស៊ូតកើនឡើង (Video Inside)

តម្លៃប្រេងសាំងនៅថេរ ខណៈម៉ាស៊ូតបានកើនឡើងមកវិញ សម្រាប់ក្នុងការលក់រយៈពេល ១០ថ្ងៃខាងមុខនេះ។

យោងតាមក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈសម្រាប់ការលក់ រវាងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន៤ពាន់ ១៥០រៀលក្នុង១លីត្រ។ តម្លៃប្រេងសាំងនេះគឺនៅថេរបើប្រៀបធៀបទៅនឹងការលក់រយៈពេល ១០ថ្ងៃមុន…ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន៤ពាន់រៀលក្នុង១លីត្រ ដែលតម្លែនេះ បានកើនឡើងចំនួន៥០រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។

សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

ads banner