ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមមានការប្រុងប្រយ័ត្នក្នុងការផ្លាស់ប្តូរការងារ ពីព្រោះ ឳកាសដែលធ្វើអោយអ្នកបាត់បង់តុល្យភាពហិរញ្ញវត្ថុគឺមានកំរិតខ្ពស់បំផុត ឬបើមិនដូច្នោះ ទេវានឹងធ្វើអោយប៉ះពាល់ទៅដល់ការងារតែម្តង។ ក្នុងនោះ សូមចងចាំថា ថ្ងៃនេះជាពេលល្អ ប្រសើរក្នុងការអនុវត្តការងារដែលបានគ្រោងទុកកន្លងមក មិនមែនជាពេលសមស្របដើម្បី ធ្វើការគូសវាសគម្រោងផែនការថ្មី ឬការសាកល្បងលើករណីណាមួយនោះទេ។ សកម្មភាព ធម្មតានឹងជួយលោកអ្នកអោយមានភាពជោគជ័យជាងការចាប់ផ្តើមថ្មី។ លើសពីនេះសូមកុំ ចំណាយថាមពលរបស់អ្នកជុំវិញករណីលុយកាក់។ ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការ ល្អប្រសើរគួរអោយកត់សម្គាល់។ ប៉ុន្តែសូមជៀសវាងអោយបានក្នុងការវាយតម្លៃ ការរិះគន់ និងការសង្ស័យដែលគ្មានមូលដ្ឋាន ពីព្រោះករណីទាំងនេះនឹងធ្វើអោយអ្នកបាត់បង់ទំនាក់ ទំនងល្អជាមួយមនុស្សដែលរួមការងារជាមួយគ្នា ហើយវាក៏ប៉ះពាល់ទៅដល់ជំនឿចិត្តក្នុង ទំនាក់ទំនងផងដែរ។ សូមបន្តការងារជាធម្មតា ព្យាយាមទទួលខុសត្រូវ ហើយក៏មិនចាំបាច់ ត្រូវធ្វើការសាកល្បង ឬធ្វើការផ្សងព្រេងច្រើនពេកដែរ ដោយសារវាគ្មានលទ្ធផលល្អប្រសើរ ដល់កិច្ចការងារេរបស់អ្នកនោះទេ។ ក្រៅពីនេះ អ្នកអាចធ្វើការដោះស្រាយបញ្ហាបានងាយ ស្រួល។ ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកព្យាយាមយកចិត្តទុកដាក់ទៅលើការងារ អោយបានក្នុងកំរិតខ្ពស់បំផុត។ អ្នកក៏គួរបន្តការងារដែលមាននៅក្នុងដៃនៅពេលនេះ ពីព្រោះការងារថ្មីមិនធ្វើអោយអ្នកទទួលបានអំណោយផលនោះទេ ម្យ៉ាងក៏នឹងនាំអោយ មានបញ្ហាច្រើនផងដែរ។ ក្នុងពេលនេះវានឹងល្អប្រសើរបំផុតប្រសិនបើអ្នកចំណាយពេល វេលា និងកំលាំងដែលមានបំពេញការងារដែលកំពុងទទួលខុសត្រូវនាពេលនេះ។ ផ្ទុយទៅ វិញអ្នកមានលទ្ធភាពស្មើសុំជំនួយពីមនុស្សដែលនៅជុំវិញខ្លួន ហើយធ្វើអោយគេទុកចិត្តទុក ថ្លើមបានល្អផងដែរ។  ឆ្នាំថោះសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបរចម្រើនលូតលាស់ណាស់ ទ្រព្យសំណាងនានានឹងហូរចូលផ្ទះតែម្តង។ ថ្ងៃនេះអ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាង ដោយសារពាក្យសំដីរបស់អ្នកនឹងទទួលការជឿជាក់យ៉ាងខ្លាំង។ ដូច្នេះសូមបង្កើនទំនាក់ទំនងបន្ថែមជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារទាំងមូល។ ដោយឡែកសូមគិតគូរពីការដកស្រង់បទពិសោធន៍ថ្មី ហើយត្រៀមជាស្រេចដើម្បីទប់ស្កាត់បញ្ហាតូចតាចដែលរំខានសេចក្តីរីកចម្រើនរបស់អ្នក។ ក្រៅពីនេះ លោកអ្នករំពឹងថាទទួលបានអំណោយផល ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហារឹងស្ទះកន្លងមក។ឆ្នាំរោងសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ ថ្ងៃនេះមិនមែនជាពេលវេលាសម្រាប់រងទុក្ខទេ ទោះបីជាមានការលំបាកក្នុងជិវិតផ្ទាល់ខ្លួន ក៏ចូរព្យាយាមគិតវិជ្ជមាន។ ចូរប្រាស្រ័យទាក់ទងនឹងមនុស្សវ័យក្មេងផ្ទុយភេទ ប៉ុន្តែជៀសវាងមនុស្សកើតថ្ងៃសៅរ៍។ សូមលាក់ការសំងាត់ បើទោះបីជាមួយមនុស្សដែលអ្នកធ្លាប់ជឿជាក់ក៏ដោយ។ សកម្មភាពអំណោយផលបំផុតនៅក្នុងថ្ងៃនេះទាក់ទងនឹងការលក់ចេញទិញចូលអចលនទ្រព្យ ដូច្នេះលោកអ្នកគួរដំណើរការឲ្យបានរហ័ស ហើយកុំមានការភ័យខ្លាចអ្វីឡើយ។ឆ្នាំម្សាញ់សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​   រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់ ងងឹតងងល់ណាស់ ប៉ុន្តៃទោះបីយ៉ាងនេះក្តី រឿងរ៉ាវជាច្រើនពឹងផ្អែកលើអ្នក សូមអ្នកព្យាយាមដោះស្រាយដោយសន្តិវិធី។ ចំណែកមុខរបរ និងការងាររបស់អ្នកមិនទាន់ទទួលបានភាពជោគជ័យដូចការរំពឹងទុកទេ។ សូមកុំរៀបចំគម្រោងពិសេស ឬសំខាន់ឡើយ គួរធ្វើការងារដែលកំពុងមាននៅក្នុងដៃ។ ក្នុងនោះសូមមានចិត្តអត់ធ្មត់ចំពោះការទំនាក់ទំនង និងភាពរអាក់រអួលខ្លះក្នុងទំនាក់ទំនងដើម្បីអ្នកអាចជៀសផុតពីបញ្ហា និងកង្វល់ផ្សេងៗ។ ឆ្នាំមមីសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងជោគជ័យធំណាស់។ សូមកុំបារម្ភ លោកអ្នកអាចសម្រេចចិត្តធ្វើអ្វីក៏បានផលដែរ ដូច្នេះមិនគួរមានការព្រួយបារម្ភអំពីហានិភ័យហួសហេតុពេកនោះទេ។ ថ្ងៃនេះលោកអ្នកអាចឈ្នះផលរំខាន និងរឿងអាក្រក់ ដោយចិត្តសប្បុរស។ ដោយឡែក សូមគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឲ្យបានល្អ ដើម្បីបញ្ជៀសការខាតបង់។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងចាក ពេញពីស្ថានភាពចាស់ ឬធ្វើការពិភាក្សាដោះស្រាយគឺនឹងបានផលខ្ពស់។ ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានភាពចម្រើនរងុរឿងយ៉ាងខ្លាំង ពិសេសលោកអ្នកទទួលបានការគាទ្រពីចៅហ្វាយនាយ និងដៃគូពាណិជ្ជកម្មផងដែរ។ សូមរក្សាអាកប្បកិរិយា និងពាក្យសំដីឲ្យបានសមរម្យ ដើម្បីប្រមូលយកលាភសក្ការៈមកកាន់កាប់។ ប្រសិនបើមានផលរំខាន កុំបាក់ទឹកចិត្ត ពីព្រោះគ្មានអ្វីដែលអ្នកមិនអាចគ្រប់គ្រងបាននោះទេ។ សូមទទួលគំនិតយោបល់របស់មនុស្យនៅជុំវិញខ្លួនមកគិតគូរ ព្រោះគំនិតច្រើនប្រសើរជាងគំនិតតិច។ សូមជៀសវាងជម្លោះ និងបញ្ហារបស់អ្នកដទៃឲ្យបានដាច់ខាត ពីព្រោះវានឹងនាំអោយខាតប្រយោជន៍ច្រើន។ ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់លោកអ្នកមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយមជ្ឈដ្ឋានខាងក្រៅ ដូច្នេះសូមព្យាយាមស្វែងរកជំនួយពីថ្នាក់លើ ឬពីមនុស្សចំណាស់ក្នុងគ្រួសារ។ ថ្ងៃនេះលោកអ្នកអាចជួ​បបញ្ហាច្រើនបន្តិច ប៉ុន្តែប្រសិនជាអ្នកអាចស៊ូទ្រាំងរាល់ការលំបាកនោះបាន អ្នកនឹងគ្មានបញ្ហាធ្វីធំដុំ ដែលអាចរំខានដល់ការងារអ្នកបាននោះទេ។ សូមព្យាយាមសម្រេចចិត្តលើការងាររបស់អ្នក ដោយមិនចាំបាច់វែកញែកហេតុផលច្រើននោះទេ បើមិនដូច្នេះអ្នកអាចនឹងច្រឡំទាំងស្រុង។ឆ្នាំរកាសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម សូមព្យាយាមធ្វើយ៉ាងណាមិនឲ្យខកខានឳកាសរកប្រាក់ចំណេញ។ ប្រសិនបើអ្នកធ្វើសកម្មភាពយ៉ាងអង់អាច ព្រមទាំងម៉ឺងម៉ាត់ អ្នកនឹងទទួលបានជោគជ័យក្នុងរយៈពេលដ៏ខ្លី។ ចំពោះបញ្ហាការងារ និងជំនួញដែលបានកើតអ្នកចំពោះអ្នកពីមុននឹងមានការដោះស្រាយបានយ៉ាងជោគជ័យ។​ លោកអ្នកអាចបង្កើតសកម្មភាពអាជីពថ្មី ប៉ុន្តែវាកាន់តែប្រសើរ ប្រសិនបើអ្នកព្យាយាមធ្វើការងារដែលមានស្រាប់ឲ្យបានល្អ។ អ្វីដែលអ្នកគួរជៀសវាងគឺមិនត្រូវចាប់យកការងារច្រើនក្នុងពេលតែមួយនោះទេ។  ឆ្នាំចសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការស្វែងរកការងារថ្មីទេ។ ប៉ុន្តែជាថ្ងៃដែលមានអំណោយផលសម្រាប់ការប្រាស្រ័យទាក់ទងជាមួយអ្នកគ្រប់គ្រង ហើយអ្នកក៏ប្រហែលជាអាចទទួលបានការតម្លើងប្រាក់ខែ។ ក្នុងនោះសូមអត់ធ្មត់ រក្សាឥរិយាបថល្អ សមភាពក្នុងទំនាក់ទំនង ហើយក៏ត្រូវប្រុងប្រយ័ត្នឲ្យខ្ពស់ផងដែរ។ អ្នកមិនគួរចូលរួមក្នុងដំណើរផ្សងព្រេងទាំងឡាយណា ដែលមានលក្ខណៈគួរឲ្យសង្ស័យនោះទេ ពីព្រោះអ្នកនៅមានពេលវេលាគ្រប់គ្រាន់។ក្រៅពីនេះ ថ្ងៃនេះជាពេលអំណោយផលលើ ការសហការ ការសាកល្បង និងការងារជាក្រុម។ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកយកចិត្តទុកដាក់ធ្វើសកម្មភាពការងារដោយម៉ត់ចត់ និងច្បាស់លាស់។ ភាពរអាក់រអួល និងការបាត់បង់គោលការតែបន្តិច គឺអាចបណ្តាលឲ្យលោកអ្នកខកបំណង។ ទន្ទឹមនឹងនោះដែរ ចំពោះការងារក្រោមបង្គាប់ទាំងឡាយ គឺត្រូវយកចិត្តទុកដាក់ជាពិសេស។ អ្នកគួរបង្ហាញគោលគំនិតឲ្យបានច្បាស់លាស់ ព្រមទាំងគួរតែចាប់ការអារម្មណ៍ទៅលើការងារឲ្យបានធំទូលាយ រួមទាំងការងាររបស់អ្នកដទៃផង។ ក្នុងពេលនេះដែរ សូមលោកអ្នកព្យាយាមយល់ដឹងអំពីការងារ ហើយបើអាចគួរ ព្យាយាមធ្វើទំនាក់ទំនងអោយកាន់តែស្និទ្ធជាមួយនឹងថ្នាក់លើរបស់ខ្លួន។  ចំណាំៈឆ្នាំទាំង៤ ថោះ មមី រកា ច រាសីឡើងខ្ពស់ត្រដែត។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner